កីឡាអន្តរជាតិ
អន្តរជាតិ
Hulk ៖ ក្តីសុបិនរបស់ Atletico Mineiro ៥០ឆ្នាំនេះ ក្លាយជាការពិត ដោយឈ្នះពាន២ នៅប្រេស៊ីល
17, Dec 2021 , 12:29 pm        
រូបភាព
កីឡាករសញ្ជាតិប្រេស៊ីល Hulk បានទើបស៊ុតបាល់១គ្រាប់ជួយក្រុម Atletico Mineiro លើកពានរង្វាន់ Copa do Brazil ដែលជាពានទីពីររបស់ក្លិបស្ថិតនៅលីគកំពូលប្រស៊ីលមួយនេះ។ Hulk ថា នេះជាសុបិនរបស់ក្លិប ក្នុងរយៈពេល៥០ឆ្នាំមកនេះ។


Atletico Mineiro បានយកឈ្នះក្រុម Athletico Paranaense វគ្គផ្តាច់ព្រ័ត្រជើងទី២នៃពានរង្វាន់ Copa do Brazil ដោយលទ្ធផល ២-១ ក្នុងកីឡដ្ឋាន Arena Da Baixada នាថ្ងៃទី១៥ខែធ្នូ។ ជើងទី១មួយក្នុងកីឡដ្ឋាន Estadio Raimundo Sampaio ក្រុមម្ចាស់ផ្ទះ Atletico Mineiro បានយកឈ្នះដោយលទ្ធផល ៤-០។ ក្លិប Atletico Mineiro ក៏ជាក្រុមដែលទើបតែលើកពានរង្វាន់លីគកំពូល Serie A របស់ប្រេស៊ីលលើកដំបូងក្នុងរយៈពេល៥០ឆ្នាំក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន កាលពីដើមខែធ្នូផងដែរ។


 
«វាពិតជាពិបាកខ្លាំងណាស់ក្នុងលេងនៅទៅលានមួយនេះ (Arena Da Baixada) ប៉ុន្តែយើងបានខំប្រឹងប្រមូលអារម្មណ៍ហើយសម្រេចការងាររបស់យើង។ នេះគឺជាពានទីពីរដែលយើងរួមទាំងក្លិបបានស្រមៃចង់លើកបន្ទាប់ពីឆ្លងកាត់រយៈពេល៥០ឆ្នាំមកនេះ ហើយយើងសប្បាយចិត្តខ្លាំងណាស់ ។ មិនតែប៉ុណ្ណោះអ្នកគាំទ្រក្លិបទាំងអសដែលសុបិនរបស់ពួកក្លាយជាការពិត។»Hulk បាននិយាយក្រោយចប់ការប្រកួត។
 
Atletico Mineiro គឺជាក្រុមរបស់ប្រេស៊ីលទី២ដែលអាចឈ្នះទាំងពានកំពូលប្រេស៊ីល Serie Aនិងពាន Copa do Brazil ក្នុងមួយរដូវកាល។ ក្រុម Cruzeiro Esporte Clube ជាគូប្រជែងរបស់ Atletico Mineiro ធ្លាប់បានឈ្នះពានទាំង២នេះក្នុងមួយរដូវកាលដំបូងបង្អោះក្នុងឆ្នាំ២០០៣៕

Tag:
 Copa do Brazil
  Atletico Mineiro
© រក្សាសិទ្ធិដោយ thmeythmey.com