កីឡាអន្តរជាតិ
អន្តរជាតិ
Liverpool ក្លាយជាក្រុមដំបូងក្នុងប្រវត្តិសាស្ត្រដែលឈ្នះ២០០០ប្រកួតនៅលីគកំពូលអង់គ្លេស
17, Dec 2021 , 2:20 pm        
រូបភាព
Liverpool ​ក្លាយ​ជា​ក្រុម​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្របាល់ទាត់​ដែលអាច​ឈ្នះ​ការ​ប្រកួតក្នុង​លីគ​កំពូល​​អង់គ្លេស​ចំនួន ២០០០ដង។ ជ័យជម្នះទី២០០០របស់ហង្សក្រហម កើតឡើងបន្ទាប់ពី​ឈ្នះ Newcastle United ក្នុង​លទ្ធផល ៣-១ នៅរាត្រីថ្ងៃទី១៦ ខែធ្នូ។


Diogo Jota, Mohamed Salah និង Trent Alexander-Arnold រកបានម្នាក់មួយគ្រាប់បន្តបន្ទាប់ឱ្យ Liverpool ដើម្បីវាយបកយកឈ្នះក្នុងជំនួប Premier League សប្តាហ៍ទី១៧ ក្រោយ Jonjo Shelvey ស៊ុតនាំមុខមួយគ្រាប់មុនសម្រាប់ក្រុម Newcastle។ 
 
ជ័យជម្នះនៅ Anfield ក្រោមការដឹកនាំរបស់លោក Jurgen Klopp បានជួយក្រុម Liverpool កាន់កំណត់ត្រាឈ្នះ២០០០ប្រកួតក្នុងលីគ ក្នុងចំណោមការប្រកួតសរុបទាំង៤២២៧ប្រកួត ក្នុងប្រវត្តិសាស្ត្រក្លិប។
 
Liverpool មានប្រវត្តិលើកពានលីគកំពូលអង់គ្លេសចំនួន ១៩សម័យ ក្នុងនោះឈ្នះលើកចុងក្រោយក្នុងយុគសម័យ Premier League នៅរដូវកាល ២០១៩-២០។
 
ឆ្លងកាត់ការប្រកួត១៧លើករដូវកាល ២០២១-២២នេះ Liverpool រកបាន៤០ពិន្ទុ ឈរនៅចំណាត់ថ្នាក់ទី២ក្នុងតារាងលីគកំពូលអង់គ្លេស តាមពីក្រោយក្រុមកំពូលតារាង និងជាក្រុមការពារតំណែងជើងឯក Man City ចំនួន១ពិន្ទុ៕

Tag:
 Premier League
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com