កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ​ Real Madrid ៦រូបឆ្លងកូវីដ-១៩ តែមិនសុំពន្យារពេលប្រកួតឡើយ
17, Dec 2021 , 5:30 pm        
រូបភាព
ក្លិបអធិរាជស Real Madrid បានប្រកាសរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ចំនួន៦នាក់ក្នុងចំណោមកីឡាកររបស់ខ្លួន។ លទ្ធផលផ្សេងទៀតមិនទាន់ដឹងឡើយ។


កាលពីថ្ងៃទី១៥ខែធ្នូ ក្លិបអេស្ប៉ាញមួយនេះបានរកតេស្តឃើញកូវីដ-១៩ លើកីឡាករខ្សែការពារ Marcelo ព្រមទាំងខ្សែការពារ Luka Modric។ មួយថ្ងៃក្រោយមកក្លិប Real Madrid ក៏បានប្រកាសបន្ថែមថា ក្លិបបានធ្វើតេស្ត PCR លើកកីឡាករទាំងអស់រួមទាំងក្រុមគ្រូបង្វឹក។ ​ Marco Asensio, Gareth Bale, Andriy Lunin និង Rodrygo Goes ក៏បានតេស្តឃើញកូវីដ-១៩ដែរ។ 
 
បើយ៉ោងតាមពិធីការបស់ La Liga ក្លិប Real Madrid អាចស្នើសុំផ្អាកការប្រកួតជាបណ្តោះអាសន្នក្នុងការប្រកួតរវាងក្រុម Cadiz ប្រសិនបើពួកគេមានកីឡាករតិចជាង១៣នាក់សម្រាប់បន្តការប្រកួត។ ទោះជាយ៉ាងណា ប្រធានផ្នែកសុខភាពប្រចាំក្លិបលោក Enrique Ruiz Escudero បានអះអាងថា Real Madrid អាចបន្តការប្រកួតរបស់ខ្លួនទល់ក្រុម Cadiz បាន។
 
 «ដោយសារតែក្រុមការងារទាំងអស់នៅក្លិបបានចាក់វ៉ាក់សាំងបានពេញលេញ ក្រុមកីឡាករ Real Madrid អាចលេងក្នុងការប្រកួតបន្តបានប្រសិនបើពួកគេតេស្តអវិជ្ជមាននោះ ពួកគេក៏មិនចាំបាច់ធ្វើច​ត្តា​ឡី​ស័កឡើយ។»លោក Enrique Ruiz Escudero ប្រាប់កាសែត Marca។
 
Real Madrid ត្រូវបន្តការប្រកួតរបស់ខ្លួនស្វាគមន៍ក្រុម Cadiz City នៅថ្ងៃទី១៩ ឈានចូលថ្ងៃទី២០វេលា។ Real Madrid ក៏នៅសល់១ប្រកួតទៀតនៅថ្ងៃទី២២ ខែធ្នូឆ្នាំ ២០២១ នេះដោយត្រូវលេងទល់ក្លិប Athletic Bilbao៕

Tag:
 Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com