កីឡាអន្តរជាតិ
អន្តរជាតិ
អង់គ្លេសត្រូវជួបអាល្លឺម៉ង់ និងអ៊ីតាលីជាថ្មី នៅNation League 2022-23
18, Dec 2021 , 1:59 pm        
រូបភាព
ក្រុមតោកំណាចអង់គ្លេសត្រូវចាប់ឆ្នោតចូលក្នុង Group A3 កាលពី ថ្ងៃទី១៦ខែធ្នូ ដែលមាន អ៊ីតាលី អាល្លឺម៉ង់ និងហុងគ្រី សម្រាប់ការប្រកួតពានរង្វាន់ UEFA Nations League 2022-23 ។ ពូលនេះ សុទ្ធតែជាក្រុមដ៏ស្វិតស្វាញមួយ ខណៈពួកគេក៏ធ្លាប់ជយបគ្នាក្នុងពូលនៃពានងរង្វាន់ UEFA Euro 2020 កន្លងមកដែរ។
 
កាលពីអំឡុង ប្រកួតពាន UEFA Euro 2020 ក្រុមតោកំណាចអង់គ្លេស បានទម្លាក់អាល្លឺម៉ង់ នៅវគ្គជម្រុះនាដើមឆ្នាំ ២០២១នេះ ប៉ុន្តែអង់គ្លេសបានចាញ់ក្រោមថ្វីជើងរបស់អ៊ីតាលីទៅវិញ នៅវគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Wembley ដោយស៊ុតបាល់កាត់សេចក្តីពិន័យ ១១ម៉ែត្រ។ មិនតែប៉ុណ្ណោះអង់គ្លេសក៏ត្រូវជួបហុងគ្រី ដែលជាក្រុមធ្លាប់បានជួបប្រកួតគ្នារហូតដល់២លើក ក្នុងវគ្គជម្រុះនៃពានរង្វាន់ World Cup 2022 តំបន់អឺរ៉ុប។
 
ចំណែកម្ចាស់ជើងឯក Nation League 2020 បារាំងស្ថិតនៅក្នុង Group A1 ដែលមានក្រុមដាណឺម៉ាក ក្រូអាស៊ី ព្រមទាំងក្រុមអូទ្រីសដែលទើបឡើងមកពី UEFA League A។ ជើងឯករងអេស្ប៉ាញ ត្រូវលេងក្នុងពូលដែលមានក្រុមព័រទុយហ្គាល ស្វីស និងសាធារណៈរដ្ឋឆែក។
 
ក្រឡេកទៅមើលបែលហ្ស៊ិកក្រុមលំដាប់លេខ១ក្នុងពិភពលោក និងត្រូវជួបតទល់ជាមួយក្រុមហូឡង់ ប៉ូឡូញ និងវេលស៍។ ប៊ែលហ្ស៊ិកនិងវេលស៍ធ្លាប់បានជួបគ្នា២ដងរួចមកហើយនៅក្នុងជំនួបវគ្គជម្រុះ World Cup 2022 តំបន់អឺរ៉ុប។ 
 
ខាងក្រោមនេះជាការចាប់ពូល UEFA Nation League 2022-23៖
Group A1 មាន បារាំង, ដាណឺម៉ាក, ក្រូអាស៊ី, អូទ្រីស។ Group A2 មាន អេស្ប៉ាញ, ព័រទុយហ្កាល់, ស្វីស និងសាធារណរដ្ឋឆែក។Group A3 មាន អុីតាលី, អាល្លឺម៉ង់, អង់គ្លេស, និងហុងគ្រី។Group A4 មាន បែលហ្ស៊ិក, ហូឡង់, ប៉ូឡូញ, វេលស៍។
 
Group B1 មាន អ៊ុយក្រែន, ស្កុតឡែន, អៀរឡង់, អាមេនី។ Group B2 មាន អុីស្លង់, រុស្ស៊ី, អុីស្រាអែល, អាល់បានី។ Group B3 មាន បូស្នុី, ហ្វាំងឡង់, រូម៉ានី, ម៉ុងតេណេហ្រ្គោ។ Group B4 មាន ស៊ុយអែត, ន័រវែស, ,ស៊ែប៊ី, ស្លូវេនី។
 
 Group C1 មាន តួកគី, លុចសំបួ, លីទុយអានី, កោះ ហ្វារ៉ូ។ Group C2 មាន អៀឡង់ខាងត្បូង, ក្រិក, កូសូវូ៉, អេស្តូនីប្រកួតជម្រុះរវាងស៊ីប។ Group C3 មាន ស្លូវ៉ាគី, បែលឡារុស, អាស៊ែបៃហ្សង់, កាហ្សាក់ស្ថានប្រកួតជម្រុះទល់ម៉ុលដាវី។ Group C4 មាន ប៊ុលហ្ការី, ម៉ាសេដ្វានខាងត្បូង, ហ្សកហ្ស៊ី, ហ្ស៊ីប្រាល់តា។
 
Group D1 មាន ឡេតូនី, អង់ដូរ៉ា, លិចតិនស្តាញ, ក្រុមដែលធ្លាក់ពីប្រកួតរវាង កាហ្សាក់ស្ថានប្រកួតជម្រុះទល់ម៉ុលដាវី។ Group D2 មាន សាំងម៉ារុាំង, ម៉ាល់ត៍, ក្រុមដែលធ្លាក់ពីប្រកួតរវាង អេស្តូនីប្រកួតជម្រុះរវាងស៊ីប។
 
 
 
 
 
 
 

Tag:
 Nation League 2022-23
© រក្សាសិទ្ធិដោយ thmeythmey.com