ជាតិ
ពីនេះ ពីនោះ
«ចិត្ត» និង «ចិត្រ» មានន័យដូចគ្នា ប៉ុន្តែខុសពី «ចិត»
12, Jan 2023 , 7:29 am        
រូបភាព
តាម​វចនានុក្រម​សម្តេច ព្រះសង្ឃរាជ ជួន ណាត «ចិត្ត» ជាពាក្យ​បាលី​ និង «ចិត្រ» ជាពាក្យសំសង្ក្រឹត ដែលមានន័យដូចគ្នា ប៉ុន្តែ ពាក្យ «ចិត» មានន័យ​ផ្សេងពីនេះ។
 
 
«ចិត្ត» ឬ «ចិត្រ» មានន័យថា ធម្មជាតសម្រាប់សន្សំអារម្មណ៍, សម្រាប់គិត គឺវិញ្ញាណ
ចិត្តត្រង់, ចិត្តវៀច; ចិត្តល្អ, ចិត្តអាក្រក់ ។ល។ ចិត្ត ដែលគេវិចិត្តហើយ, ដែលគេធ្វើដោយផ្ចិតផ្ចង់រួចស្រេចហើយ។ 
 
ពាក្យនេះ ច្រើនប្រើជា គុណសព្ទ ជាង; ផ្សំជាមួយនឹងនាមសព្ទដទៃឲ្យជាបទសមាសបាន តាមគួរដល់ការប្រកប, ដូចជា ចិត្តកម្ម រូបភាព, រូបដែលគេគូរ, ដែលគេឆ្លាក់, គំនូរ, ចម្លាក់... ។ ចិត្តការ ឬ ចិត្រការ្យ ឬក៏ ចិត្រករ ជាងគំនូរ, ជាងលាបថ្នាំរំលេចព័ណ៌ ... (ស្ដ្រីជា ចិត្តការិកា) ។ ចិត្តវិជ្ជា ឬ ចិត្រវិទ្យា វិជ្ជា ឬ វិទ្យាខាងការវិចិត្រ ។ល។ល។
 
 
រីឯពាក្យ «ចិត» មានន័យថា កាត់ជាចំណិត។ ចិតបន្លែ ។ ចិតប្រួម  ចិតសម្រួលឲ្យរួមតូចខាងចុង។ ចិតប្រួមខ្មៅដៃ ។
 
ចិតសិប ដែលជា​បកតិសំខ្យា សំដៅលើ​ចំនួនដប់ ៧ ដង (៧០) ។ ខ្មែរសម័យបុរាណថា ដប់ប្រាំពីរដង ៕
 
 
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com