អន្តរជាតិ
លោក Kerry នឹងជួបលោក Netanyahu ដើម្បីជំរុញកិច្ចពិភាក្សាសន្តិភាព 04, Jan 2014 , 5:51 pm
× លោក John Kerry រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក បានជួបជាមួយនឹងលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលលោកស្វែងរកកិច្ចព្រមព្រៀងទៅលើច្បាប់មួយសម្រាប់កិច្ចពិភាក្សាសំខាន់ចុងក្រោយជាមួយនឹងប៉ាឡេស្ទីន។
មន្ត្រីទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិករូបនេះ បានប្រឈមមុខនឹងការប្រឆាំងយ៉ាងខ្លាំងក្លាពីសំណាក់ភាគីទាំងពីរចំពោះការសម្រុះសម្រួលណាមួយទៅលើទៅលើការជម្លោះដែលមិនអាចផ្សះផ្សារបាន បើគិតចាប់តាំងពីលោកបានចាប់ផ្តើមធ្វើការចរចារដោយផ្ទាល់កាលពីខែកក្កដា ក្រោយពីការផ្អាកអស់រយៈពេល៣ឆ្នាំ។
ដំណើរទស្សនកិច្ចជាលើកទី១០របស់លោក Kerry ទៅកាន់តំបន់នេះ បើគិតចាប់តាំងពីលោកបានកាន់តំណែងកាលពីខែមីនា នោះ កើតឡើង ខណៈដែលមេដឹកនាំប៉ាឡេស្ទីន និងអ៊ីស្រាអែល ចោទប្រកាន់គ្នាទៅវិញទៅមកពីការខ្វះការប្តេជ្ញាចិត្តយ៉ាងធ្ងន់ធ្ងរក្នុងការសម្រេចសន្តិភាពចុងក្រោយ ក្រោយពីជម្លោះអស់រយៈពេលជាច្រើនទសវត្សរ៍។
មន្ត្រីការិយាល័យរដ្ឋសហព័ន្ធសហរដ្ឋអាមេរិកម្នាក់បានប្រាប់នៅមុនដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃនេះថា លោក Kerry មានបំណងក្នុងការដាក់ចេញនូវច្បាប់ដ៏សំខាន់មួយដើម្បីជួយឲ្យពួកគេទទួលជោគជ័យលើកិច្ចពិភាក្សាចុងប៉ុន្មានខែចុងក្រោយដែលនឹងត្រូវបញ្ចប់នៅចុងខែមេសា ក្រោយពីអំឡុងពេលនៃកិច្ចចរចាអស់រយៈពេល៩ខែ៕
ប្រែសម្រួលដោយ ផេង សំណាង
© រក្សាសិទ្ធិដោយ thmeythmey.com