ជាតិ
សម្តេច ហ៊ុន សែន ស្នើឲ្យមាន Telegram ដើម្បីឲ្យពលរដ្ឋជួយថតអ្នកល្មើសចរាចរណ៍ 03, Jan 2022 , 9:09 am
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកទឹកចិត្តឲ្យស្នងការដ្ឋាននគរបាលខេត្ត និងអគ្គស្នងការដ្ឋាននគរបាលជាតិ បង្កើតប្រព័ន្ធតេឡេក្រាម ដើម្បីឲ្យពលរដ្ឋជួយថតអ្នកល្មើសចរាចរណ៍។
នាពិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ពីអូរជ្រៅទៅដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ព្រឹកថ្ងៃទី៣ ខែមករា នេះ បានគូសបញ្ជាក់ថា ប្រព័ន្ធតេឡេក្រាមនឹងអាចជួយសម្រួលដល់ការគោរពច្បាប់ចរាចរណ៍ ដោយគ្រោះថ្នាក់ មានកម្រិតខ្ពស់ជាងកូវីដ-១៩។
សម្តេចស្នើឲ្យលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ពិភាក្សាជាមួយសម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលើករណីនេះ។ សម្តេចថា ពលរដ្ឋអាចបាញ់បញ្ជូនរូបភាពល្មើសចរាចរណ៍ទៅកាន់សមត្ថកិច្ចភ្លាមៗ៕
© រក្សាសិទ្ធិដោយ thmeythmey.com