កីឡាអន្តរជាតិ
អន្តរជាតិ
Lewandowski ជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំ២០២១ របស់ FIFA
18, Jan 2022 , 9:26 am        
រូបភាព
ដោយ: រួបរួម
ខ្សែប្រយុទ្ធ Bayern Munich និងជម្រើសជាតិប៉ូឡូញ Robert Lewandowski បានជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំ២០២១ (Best FIFA Men’s Player of the Year)។ នេះជាការទទួលបានពីរឆ្នាំជាប់គ្នាសម្រាប់កីឡាករវ័យ៣៣ឆ្នាំរូបនេះ។


Lewandowski បានស៊ុតបាល់បញ្ចូលទីសរុប៦៩គ្រាប់ទាំងសម្រាប់ក្លិបអាជីព និងជម្រើសជាតិ ដោយបានសំឡេងគាំទ្រច្រើនជាង Mohamed Salah ខ្សែប្រយុទ្ធ Liverpool និង Lionel Messi ខ្សែប្រយុទ្ធ Paris Saint-Germain ដែលជាម្ចាស់ពាន Ballon d’Or។
Lewandowski បានបំបែកកំណត់ត្រា៤៩ឆ្នាំរបស់ Gerd Muller ដែលស៊ុតបាល់បញ្ចូលទីច្រើនជាងគេក្នុងក្របខណ្ឌ Bundesliga សម្រាប់មួយឆ្នាំ ដោយសម្រេចបាន៤៣គ្រាប់នាការបង្ហាញខ្លួន៣៤ប្រកួត។

លោក Thomas Tuchel ដែលបាននាំ Chelsea ឈ្នះពាន Champions League ជាលើកទីពីរ បានជាប់ជាគ្រូបង្វឹកឆ្នើម (Best FIFA Men’s Coach) ខណៈពានរង្វាន់គ្រាប់បាល់បញ្ចូលទីបានល្អជាងគេ (Puskas Award) បានទៅលើខ្សែបម្រើស្លាប Erik Lamela ជាមួយក្បាច់ Rabona នាជំនួបជាមួយ Arsenal។ ពេលនេះ Lamela ជាកីឡាកររបស់ Tottenham Hotspur ហើយបច្ចុប្បន្នលេងឲ្យ Sevilla។

អ្នកចាំទីសេណេហ្គាល់ Edouard Mendy នៃក្លិប Chelsea ជាប់ជាអ្នកចាំទីឆ្នើម (Best FIFA Men’s Goalkeeper) ហើយក៏ជាជនជាតិអាហ្វ្រិកដំបូងផងដែរដែលបានឈ្នះពានរង្វាន់នេះ។
ពានរង្វាន់ Best FIFA Fair Play បានទៅលើក្រុមជម្រើសជាតិដាណឺម៉ាក និងបុគ្គលិកទាំងអស់ ដោយសារសកម្មភាពពួកគេជួយដល់ Christian Eriksen ដែលបានដួលលើទីលាននាជំនួប Euro 2020 ជាមួយហ្វាំងឡង់។ ក្រុមជម្រើសជាតិដាណឺម៉ាក និងអ្នកគាំទ្រក៏ទទួលបានពាន FIFA Fan Award ផងដែរ។

កម្មវិធី Best FIFA Football Awards ក៏បានប្រគល់ពានរង្វាន់ពិសេសបន្ថែមទៀតផងដែរ គឺ The Best FIFA Special Awards។ ខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo ទទួលបានពាននេះពីលោក Gianni Infantino ប្រធាន FIFA ដោយសារគេបានស៊ុតបាល់បញ្ចូលទី១១៥គ្រាប់ក្នុងការបង្ហាញខ្លួន១៨៤ប្រកួតសម្រាប់ជម្រើសជាតិ។

ជម្រើស១១នាក់ប្រចាំឆ្នាំ៖ Gianluigi Donnarumma (AC Milan/PSG/អ៊ីតាលី), David Alaba (Bayern Munich/Real Madrid/អូទ្រីស), Leonardo Bonucci (Juventus/អ៊ីតាលី), Ruben Dias (Man City/ព័រទុយហ្គាល់), Kevin de Bruyne (Man City/បែលហ្ស៊ិក), Jorginho (Chelsea/អ៊ីតាលី), N'Golo Kante (Chelsea/បារាំង), Cristiano Ronaldo (Juventus/Man Utd/ព័រទុយហ្គាល់), Erling Braut Haaland (Borussia Dortmund/ន័រវេស), Robert Lewandowski (Bayern Munich/ប៉ូឡូញ), Lionel Messi (Barcelona/PSG/អាហ្សង់ទីន)។

ពានរង្វាន់សម្រាប់ស្ត្រី៖
-Best Fifa Women's Player of the Year: Alexia Putellas
-Best Fifa Women's Coach of the Year: Emma Hayes
-Best Fifa Women's Goalkeeper of the Year: Christiane Endler
-Best Fifa Special Award: Christine Sinclair៕



© រក្សាសិទ្ធិដោយ thmeythmey.com