កីឡាអន្តរជាតិ
អន្តរជាតិ
តុលាការអូស្ត្រាលី នឹងបកស្រាយសំណុំរឿង Djokovic នៅថ្ងៃ២០ មករា 20, Jan 2022 , 8:29 am
រូបភាព៖ Reuters
× សហព័ន្ធតុលាការអូស្ត្រាលី នឹងបកស្រាយជាសាធារណៈនៅថ្ងៃទី ២០ខែមករា ជុំវិញសំណុំរឿងព្រមទាំងបញ្ហាប្រឈមនានារបស់តារាវាយកូនបាល់ Novak Djokovic ដែលត្រូវបណ្តេញចេញពីអូស្ត្រាលី។
ប្រធានតុលាការអូស្ត្ត្រាលី លោក James Allsop នឹងអានការបកស្រាយដែល នឹងផ្សាយបន្តផ្ទាល់ផងដែរ។ នេះបើតាមអ្នកនាំពាក្យតុលាការ។
កាលពីយប់ថ្ងៃទី១៦ ខែមករា Djokovic បានចាកចេញពីអូស្ត្រាលី ប៉ុន្មានម៉ោងក្រោយបន្ទាប់ពីត្រូវបានតុលាការច្រានចោលការតវ៉ាបន្តស្នាក់នៅអូស្ត្រាលី ដើម្បីប្រកួតពានរង្វាន់ Australian Open។
រយៈពេល១១ថ្ងៃនៅអូស្ត្រាលី Djokovic ត្រូវបានដកហូតទិដ្ឋាការពីរដងក្នុងសំណុំរឿងជាមួយរដ្ឋាភិបាលអូស្ត្រាលីដែលទាមទារការបញ្ជាក់ថា Djokovic ទទួលការលើកលែងមិនចាក់វ៉ាក់សាំង។
រឿងរ៉ាវនេះ ជះឥទ្ធិពលខ្លាំងរហូតដល់មានការជជែកវែកញែកគ្នាអំពីបញ្ហាសិទ្ធិមនុស្សដែលជ្រើសរើសមិនចាក់វ៉ាក់សាំង៕
Tag:
Australia Court
Novak Djokovic
© រក្សាសិទ្ធិដោយ thmeythmey.com