ជាតិ
ពីនេះ ពីនោះ
ក្រៅពីឈ្មោះខែប្រចាំឆ្នាំ «កុម្ភៈ» ក៏មានន័យថា ក្អម, ឆ្នាំង ផងដែរ 01, Jan 2023 , 7:29 am
× កុម្ភៈ (អានថា កុម-ភៈ) ជាភាសាបាលី-សំសង្ក្រឹត ដែលសំដៅលើឈ្មោះខែទី ១១ នៃសុរិយគតិ មាន ២៨ ឬ ២៩ ថ្ងៃ ត្រូវគ្នានឹងខែហ្វេវ្រីយេរ ( ខែទី ២ ) បារាំងសែស។ សព្វថ្ងៃយើងក៏ប្រើជាខែទី ២ ដែរ។ នេះបើតាមការពន្យល់ក្នុងវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត។
ក្រៅពីឈ្មោះខែ កុម្ភៈ មានន័យថា ក្អម, ឆ្នាំង។ កុម្ភការ គឺអ្នកធ្វើក្អមឆ្នាំង, អ្នកធ្វើភាជនៈដី, ស្មូនឆ្នាំង រីឯ កុម្ភការដ្ឋាន មានន័យថា ទីកន្លែងរបស់ស្មូនឆ្នាំង, កន្លែងធ្វើក្អមឆ្នាំង។
កំហុសមួយចំនួនដែលយើងសង្កេតឃើញកន្លងមកមានដូចជា គម្ភៈ, គុម្ភៈ, កម្ភៈ។ ពាក្យទាំងនេះ មិនមាននៅក្នុងវចនានុក្រមនោះឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com