COVID-19
ជាតិ
អ្នកឆ្លងអូមីក្រុងក្នុងសហគមន៍នៅកម្ពុជាឡើងដល់ជាង១០០០ករណីហើយ
09, Feb 2022 , 12:08 pm        
រូបភាព
តួលេខអ្នកចាក់វ៉ាក់សាំងនៅកម្ពុជា ដោយគិតត្រឹម​ថ្ងៃទី៨ ខែកុម្ភៈ មាន៨៩,៧៩ភាគរយក្នុងចំណោម១៦លាននាក់។ រូបថត ThmeyThmey
តួលេខអ្នកចាក់វ៉ាក់សាំងនៅកម្ពុជា ដោយគិតត្រឹម​ថ្ងៃទី៨ ខែកុម្ភៈ មាន៨៩,៧៩ភាគរយក្នុងចំណោម១៦លាននាក់។ រូបថត ThmeyThmey
កម្ពុជា មានតួលេខអ្នកឆ្លងអូមីក្រុងដ៏ខ្ពស់បំផុតប្រចាំថ្ងៃ ដែលមានដល់ទៅជាង២០០ករណី។ នេះបើតាមរបាយការណ៍ក្រសួងសុខាភិបាល ដោយកាលពីថ្ងៃទី៨ ខែកុម្ភៈ ករណីឆ្លងថ្មីចំនួន២២៣ មានករណីសហគមន៍ដល់ទៅ២១៨ករណី រីឯ៥ករណីទៀតនាំចូលពីបរទេស។


ផ្អែកតាមតួលេខនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈសារជាសំឡេង កាលពីយប់ថ្ងៃទី៨ ខែកុម្ភៈ បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យកត់បន្ថយការជួបជុំផឹកស៊ី និងដើរកម្សាន្ត។ សម្តេចបានបញ្ជាក់ថា នេះមិនមែនជាការដើរថយក្រោយឡើយ ប៉ុន្តែជាការប្រឹងប្រែងដើម្បីទប់ស្កាត់ការរាលដាលពីភ្នំពេញ ទៅកាន់បណ្តាខេត្តនានា។

គិតមកដល់ពេល កម្ពុជា មានឆ្លងកូវីដ-១៩ សរុប ១២២ ២០៦នាក់ ដោយសះស្បើយចំនួន ១១៨ ៣៤៤នាក់ និងស្លាប់ ៣០១៥នាក់។ ករណីស្លាប់ មិនមាននោះឡើយនារយៈពេលជាង១ខែចុងក្រោយនេះ។

តាមរបាយការណ៍ក្រសួង ករណីអូមីក្រុងក្នុងសហគមន៍មាន ១១៩៦នាក់ហើយ៕


© រក្សាសិទ្ធិដោយ thmeythmey.com