ជាតិ
ចំណូលពីទេសចរអន្តរជាតិក្នុងឆ្នាំ២០២១ បានធ្លាក់ជាង៨០ភាគរយ
11, Feb 2022 , 6:59 pm        
រូបភាព
ទេសចរមកកម្សាន្តនៅប្រាសាទអង្គរវត្ត​ នៃខេត្តសៀមរាប​​
ទេសចរមកកម្សាន្តនៅប្រាសាទអង្គរវត្ត​ នៃខេត្តសៀមរាប​​
ភ្នំពេញ៖ កម្ពុជាទទួលបានចំណូលត្រឹមជិត២០០លានដុល្លារ ពីភ្ញៀវទេសចរអន្តរជាតិប្រមាណ២០ម៉ឺននាក់ប៉ុណ្ណោះ នាឆ្នាំ២០២១។ ចំណូលពីភ្ញៀវទេសចរអន្តរជាតិ ដែលបានចាក់ចូលក្នុងចរន្តសេដ្ឋកិច្ចកម្ពុជានេះ គឺធ្លាក់ចុះរហូតដល់ជាង៨០ភាគរយ បើធៀបនឹងឆ្នាំ២០២០។
 
សូចនាករគន្លឹះទេសចរណ៍ និងស្ថិតិទេសចរណ៍ផ្លូវការ របស់ក្រសួងទេសចរណ៍បានបង្ហាញថា ក្នុងឆ្នាំ២០២១ កម្ពុជាទទួលចំណូលពីទេសចរអន្តរជាតិបាន ១៨៤លានដុល្លារ និងចំណូលពីទេសចរជាតិ បាន២៣០លានដុល្លារ។ ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ចំណូលដែលកម្ពុជាទទួលបានពីទេសចរអន្តរជាតិនេះ គឺមានចុះអស់៨២ភាគរយ បើធៀបនឹងឆ្នាំ២០២០។ 
 
រយៈពេលនេះ ពលរដ្ឋកម្ពុជាដែលចេញទៅដើរកម្សាន្តនៅក្រៅប្រទេស ក៏បានធ្លាក់អស់ ៩០,៦ភាគរយ ផងដែរ ដោយមានចំនួនត្រឹម ៣០ ៥១៧នាក់ប៉ុណ្ណោះ។ បើតាមក្រសួងទេសចរណ៍ នៅក្នុងឆ្នាំ២០២១ មូលដ្ឋានអាជីវកម្មទេសចរណ៍ មាន ១៤ ៤៣៥កន្លែង សេវាកម្មស្នាក់នៅ មាន ៨៦ ៤៩៩បន្ទប់ និងអ្នកប្រកបមុខរបរក្នុងវិស័យមាន ២២,៥ម៉ឺននាក់៕ 
 

Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com