កីឡាអន្តរជាតិ
អន្តរជាតិ
អតីតម្ចាស់មេដាយមាសYang Yang ៖អូឡាំពិកប៉េកាំងលើកទឹកចិត្តចំពោះអត្តពលិកស្រលាញ់ភេទដូចគ្នា
15, Feb 2022 , 8:29 am        
រូបភាព
អ្នកស្រី Yang Yang អតីតកីឡាការិនីដែលឈ្នះមេដាយមាសព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាដំបូងគេ ឱ្យប្រទេសចិន និយាយថា អ្នករៀបចំកម្មវិធីអូឡាំពិកប៉េកាំង ស្វាគមន៍យ៉ាងជ្រាលជ្រៅ និងលើកទឹកចិត្តដល់អត្តពលិក ដែលស្រលាញ់ភេទដូចគ្នាក្នុងការប្រកួត។


ខណៈការស្រលាញ់ភេទដូចគ្នា គឺជារឿងស្របច្បាប់នៅក្នុងប្រទេសចិន សកម្មជនក្នុងប្រទេសចិន បាននិយាយថា អាកប្បកិរិយាអភិរក្សនិយម ចំពោះការស្រលាញ់ភេទដូចគ្នា នៅតែទទួលបានកាគៀបសង្កត់ពីរដ្ឋាភិបាលចិន។ តែយ៉ាងណាអតីតម្ចាស់មេដាយមាសរបស់ចិន Yang Yang បកស្រាយថា អ្នករៀបចំកម្មវិធីអូឡាំពិកប៉េកាំង នឹងការពារអ្នកស្រលាញ់ភេទដូចគ្នា។
 
«ស្ថិតក្រោមច្បាប់ប្រទេសចិន យើងនឹងការពារសិទ្ធិចំពោះក្រុមអត្តពលិកទាំងអស់ យើងស្វាគមន៍យ៉ាងជ្រាលជ្រៅចំពោះភាពចម្រុះនៃក្រុមអត្តពលិក និងលើកទឹកចិត្តជាពិសេសអត្តពលិកដែលស្រលាញ់ភេទដូចគ្នា។»អ្នកស្រី Yang បាននិយយបែបនេះទៅកាន់ប្រពន្ធផ្សព្វផ្សាយរបស់ប្រទេសចិន។
 
អ្នកស្រី Yang Yang ជាអតីតកីឡាការិនីដែលឈ្នះមេដាយមាសដំបូងគេបង្អោះឱ្យប្រទេសក្នុងព្រឹត្តិការណ៍អូឡាំពិករដូវរងា សម្រាប់វិញ្ញាសារប្រណាំងស្គីទឹកកកល្បឿនលឿន (Speed Skater)ចង្ងាយ៥០០ម៉ែត្រនៅទីក្រុង Salt Lake City ឆ្នាំ ២០០២។ ក្នុងព្រឹត្តិការណ៍ប៉េកាំង ២០២២នេះ អ្នកស្រី Yang ទទួលបានតំណែងជាប្រធានគណៈកម្មាធិការផ្នែកអត្តពលិក។
 
យ៉ាងហោចណាស់អត្តពលិកដែលស្រលាញ់ភេទដូចគ្នា ៣៦នាក់ ដែលកំពុងតែប្រកួតប្រជែងដណ្តើមមេដាយមាសក្នុងព្រឹត្តិការណ៍អូឡាំពិកប៉េកាំង ២០២២ បានបើកចំហជាសាធារណៈ អំពីទំនោលនៃការស្រលាញ់ភេទដូចគ្នា របស់ពួកគេ។ នេះបើតាមផ្សាយរបស់គេហទំព័រ Outsports.com៕
 
 

Tag:
 Olympic Beijing 2022
  Yang Yang
© រក្សាសិទ្ធិដោយ thmeythmey.com