ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ផ្លែឈើ៣នេះ ជួយអ្នកម្តាយកូនខ្ចី ឲ្យមានសម្រស់កាន់តែស្អាត
27, Feb 2022 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើដែលអាចជួយបង្កើនសម្រស់អ្នកម្តាយមកវិញក្នុងពេលកូនខ្ចី។


តើមានអ្វីខ្លះទៅ?

អ្នកម្តាយអាចពិសារផ្លែចេកបាន ព្រោះវាអាចជួយក្រពះអ្នកម្តាយឲ្យដំណើរការល្អ ថែមទាំងជួយប៉ូវឈាមអ្នកម្តាយមកវិញបានលឿនផងដែរ។ ជាពិសេស វាអាចជួយឲ្យកូនគេចផុតពីអាការៈខ្វះឈាមបើកូនបៅទឹកដោះអ្នកម្តាយ។ មិនត្រឹមតែប៉ុណ្ណោះ នៅពេលដែលអ្នកមិនទល់លាមក ស្បែកអ្នកនឹងសភ្លឺថ្លា មិនស្ងួត ហើយស្រអាប់ខ្លាំងនោះឡើយ។
 
អ្នកម្តាយក៏អាចបរិភោគផ្លែគូលេនដែរ ព្រោះផ្លែឈើមួយនេះ អាចជួយការពារថ្លើមអ្នកម្តាយ ព្រមទាំងជួយបំបាត់ក្អក និងជួយឲ្យអ្នកម្តាយមានអារម្មណ៍ស្រស់ស្រាយ។ នៅពេលដែលអារម្មណ៍អ្នកល្អ ហើយថ្លើមល្អ ស្បែកអ្នកនឹងស្អាតខ្លាំងណាស់។ ប៉ុន្តែអ្នកម្តាយមិនគួរបរិភោគច្រើនពេកឡើយ ព្រោះអាចធ្វើឲ្យអ្នកប្រឈមមុខនឹងអាការៈក្តៅក្នុងបាន។
 
ផ្លែប៉ោម ជាផ្លែឈើដែលអ្នកម្តាយគួរតែបរិភោគក្នុងពេលកូនខ្ចី ព្រោះក្នុងនោះមានផ្ទុកសារធាតុចិញ្ចឹមខ្ពស់ ដោយធ្វើឲ្យរាងកាយអ្នកម្តាយងាយស្រូបយកខ្លាំងណាស់។ ដូចនេះ អ្នកមិនត្រឹមតែមានសុខភាពឆាប់រឹងមាំវិញ ថែមទាំងមានសម្រស់ស្អាតក្រោយពេលដែលបរិភោគផ្លែឈើទាំងនេះរួច៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com