ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ភេសជ្ជៈ ៤​មុខ ផលិត​ពី​ទឹកឃ្មុំ ជួយ​ពង្រឹង​ភាពស៊ាំ ទាំង​ក្មេង និង​ចាស់​អាច​ញ៉ាំ​បាន​
26, Feb 2022 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភេសជ្ជៈ​ដែល​ផ្សំ​ពី​ទឹកឃ្មុំ​ទាំងនេះ​មិន​ត្រឹមតែ​ងាយស្រួល​ផឹក​ប៉ុណ្ណោះ​ទេ ថែមទាំង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​សុខភាព​ទៀតផង​។
 
​តែ​ទឹកឃ្មុំ​រមៀត​
 
​តែ​ទឹកឃ្មុំ​រមៀត​គឺជា​តែ​រុក្ខជាតិ​ដែល​ត្រូវបាន​គេ​ប្រើប្រាស់​ដើម្បី​ព្យាបាល​ជំងឺ​ជាច្រើន​តាម​ឱសថ​បុរាណ​។ ភេសជ្ជៈ​នេះ​ជួយ​បន្សុទ្ធ​រាងកាយ គាំទ្រ​ការ​បន្សាប​ជាតិពុល និង​បង្កើន​ភាពស៊ាំ​។​
 
​អ្នក​អាច​យក​ម្សៅ​រមៀត​លាយ​ជាមួយនឹង​ទឹក​ក្តៅ​ឧណ្ហៗ ឬ​ប្រើ​រមៀត​ស្រស់​ស្ងោរ​ជាមួយ​ទឹក រួច​បន្ថែម​ទឹកឃ្មុំ​មួយចំនួន​ចូលចិត្ត​។ លើសពីនេះ អាច​បន្ថែម​ខ្ញី​ស្រស់​មួយចំនួន​ទៅ​តែ​រមៀត ហើយ​ផឹក​ពេលព្រឹក​ក៏​ល្អ​ខ្លាំង​ដែរ​។​
 
​តែ​ខ្ញី ក្រូចឆ្មារ ទឹកឃ្មុំ​
 
​នេះ​ជា​ភេសជ្ជៈ​ដែល​ធ្លាប់​ស្គាល់​ប្រើ​ដោយ​មនុស្ស​ជាច្រើន​ដើម្បី​ពង្រឹង​សុខភាព​។ តែ​ខ្ញី ក្រូចឆ្មារ និង​ទឹកឃ្មុំ​មិន​ត្រឹមតែ​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​មាន​ប្រសិទ្ធភាព​ក្នុងការ​កាត់បន្ថយ​ការ​រលាក និង​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ​ផងដែរ​។​
 
​អ្នក​គ្រាន់តែ​ដាក់​ខ្ញី​ដែល​ហាន់​ជា​ចំណិត ក្នុង​ពែង ចាក់ទឹក​ក្តៅ រួច​គ្រប​ដើម្បីឱ្យ​ខ្ញី​ចេញ​ជាតិ (​ឬ​ដាក់​ខ្ញី​ក្នុង​ឆ្នាំង​ដាំទឹក​) ។ បន្ទាប់មក​បន្ថែម​ក្រូចឆ្រមា និង​ទឹកឃ្មុំ​ដើម្បី​ភ្លក្ស​រសជាតិ និង​ទទួលទាន​។​
 
​តែ ទឹកក្រូច ស្លឹកគ្រៃ ទឹកឃ្មុំ​
 
​តែ​ទឹកក្រូច ស្លឹកគ្រៃ ទឹកឃ្មុំ សម្បូរ​ទៅដោយ​វីតាមីន C និង​សារធាតុ​រ៉ែ​ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ​។ លើសពីនេះ ទឹកតែ​នេះ​ក៏មាន​អត្ថប្រយោជន៍​សម្រាប់​សុខភាព​នៃ​ប្រព័ន្ធ​រំលាយ​អាហារ ជួយ​កម្ចាត់​ជាតិពុល​ចេញពី​រាងកាយ​។​
 
​វិធី​សាមញ្ញ​បំផុត​ក្នុង​ការធ្វើ​តែ​ក្រូចឃ្វិច គឺ​ដាក់​ស្លឹកគ្រៃ និង​ថង់​តែ​ចូលទៅក្នុង​ពែង​។ ចាក់ទឹក​រំពុះ​ហើយ​រង់ចាំ 10-15 នាទី​។​
 
​ច្របាច់​ទឹកក្រូច​ចូលទៅក្នុង​កែវ ចាក់​តែ​ស្លឹកគ្រៃ​ចូល បន្ថែម​ទឹកឃ្មុំ​ចូល​តាមចិត្ត​។​
 
​ទឹកដោះគោ​ទឹកឃ្មុំ​
 
​ទឹកដោះគោ​អាច​ត្រូវបាន​ផ្សំ​ជាមួយ​ទឹកឃ្មុំ​ដើម្បី​បង្កើតជា​ភេសជ្ជៈ​មាន​ជីវជាតិ​។ ទឹកឃ្មុំ​មាន​វីតាមីន B ជាច្រើន ទឹកដោះគោ​ក៏​សម្បូរ​ទៅដោយ B2 ផងដែរ​។ ការ​ផ្សំ​អាហារ​ទាំងពីរ​នេះ​ចូលគ្នា​នឹង​ជួយ​បំពេញ​សារធាតុចិញ្ចឹម​ដល់​រាងកាយ​។ ជាងនេះទៅទៀត ទឹកដោះគោ​ទឹកឃ្មុំ​ក៏​ជួយ​ជំរុញ​រាងកាយ​ឱ្យ​ផលិត​អង់ស៊ីម​ដែល​ជួយ​បំបែក​បាក់តេរី​បង្ក​គ្រោះថ្នាក់​ក្នុង​រាងកាយ បង្កើន​ភាពស៊ាំ​។​
 
​អ្នក​គ្រាន់តែ​ប្រើ​ទឹកដោះគោ​គ្មាន​ជាតិ​ផ្អែម រួច​បន្ថែម​ទឹកឃ្មុំ​មួយចំនួន​តាម​រសជាតិ កូរ​ឱ្យ​សព្វ រួច​ទទួលទាន​ជាការ​ស្រេច​៕​
 
ត្រួតពិនិត្យ​ដោយ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com