ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អ្នក​ដែល​ឈឺ​ញឹកញាប់ មាន​ទម្លាប់​បែបនេះ មុន​ចូល​គេង​
27, Feb 2022 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
ប្រសិនបើ​អ្នកមាន​ទម្លាប់ 1 ក្នុងចំណោម 5 ខាងក្រោម​នេះ សូម​បោះបង់​វា​ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន ដើម្បី​ការពារ​សុខភាព​របស់​អ្នក​!
 
​ការប្រើ​ទូរស័ព្ទដៃ​មុនពេល​ចូល​គេង​
 
​ក្នុងសម័យ​ទំនើប​នេះ ទូរស័ព្ទ​ទំនើប​ជា​របស់​មិនអាច​ខ្វះ​បាន​សម្រាប់​មនុស្ស​គ្រប់រូប​។ ទោះជា​យ៉ាងណា ការប្រើ​ទូរ​សព្ទ​ច្រើនពេក​មិនល្អ​សម្រាប់​សុខភាព​ឡើយ​។ ជាពិសេស ប្រសិនបើ​អ្នក​ប្រើ​ទូរស័ព្ទ​មុនពេល​ចូល​គេង ប្រភព​ពន្លឺ​ពណ៌​ខៀវ​ពី​ទូរស័ព្ទ ថេ​ប្លេ​ត នឹង​រារាំង​ដល់​ការផលិត​មេ​ឡា​តូ​នី​ន​របស់​រាងកាយ ដែលជា​អរ​ម៉ូ​ន​ដែល​ផលិត​ដោយ​ក្រពេញ​ភី​តូ​រី​ស ដែល​ដើរតួ​យ៉ាងសំខាន់​ក្នុង​ប្រព័ន្ធ​ការពារ​រាងកាយ​របស់​មនុស្ស​។​
 
​ការប្រើ​ទូរស័ព្ទ​មុនពេល​ចូល​គេង​អាច​បណ្តាលឱ្យមាន​ការរំខាន​ដល់​ដំណេក បាត់បង់​ការចងចាំ និង​ផលប៉ះពាល់​ដ៏​គ្រោះថ្នាក់​ជាច្រើន​ទៀត​ដល់​សុខភាព​។​
 
​ភាព​តានតឹង​ពេល​ចូល​គេង​
 
​ប្រសិនបើ​អ្នក​អស់កម្លាំង​ឥតឈប់ឈរ សម្ពាធ​នៃ​ការចូល​គេង​នឹង​ធ្វើឱ្យ​រាងកាយ​របស់​អ្នក​ពិបាក​ក្នុងការ​សម្រាក​ឱ្យបាន​ពេញលេញ​។ ដោយសារតែ​នៅពេលដែល​រាងកាយ​ផ្លាស់ប្តូរ​ពី​ស្ថានភាព​សកម្ម​ទៅ​ស្ថានភាព​សម្រាក​ភ្លាមៗ​នោះ ខួរក្បាល​នឹង​បន្ត​ធ្វើការ និង​រក្សា​ការគិត​របស់​អ្នក​។​
 
​ដូច្នេះហើយ អ្នក​គួរ​ចំណាយពេល​យ៉ាងហោចណាស់ ៣០ នាទី​មុនពេល​ចូល​គេង​ដើម្បី​សម្រាក​។ អ្នក​ត្រូវ​នៅ​ឱ្យ​ឆ្ងាយ​ពី​សារធាតុ​រំញោច ចៀសវាង​ការហាត់​ប្រាណ​ខ្លាំង ឬ​មើល​ភាពយន្ត​សកម្មភាព​។

​ញ៉ាំ​អាហារ​មាន​ជាតិ​ខ្លាញ់ ឬ​ហឹរ​មុនពេល​ចូល​គេង​
 
​ការទទួល​ទាន​អាហារ​មាន​ជាតិ​ខ្លាញ់ ឬ​ហឹរ មុនពេល​ចូល​គេង​នឹង​ងាយ​នាំអោយ​មានការ​ចាល់​ជាតិ​អាស៊ីត​នៅពេល​អ្នក​គេង​លក់​។ លើសពីនេះ ការទទួល​ទាន​អាហារសម្រន់​នៅពេល​យប់​នឹង​ធ្វើឱ្យ​រាងកាយ​ងាយស្រួល​ក្នុង​ការឡើង​ទម្ងន់​។​
 
​អាហារ​គួរតែ​ញ៉ាំ​មាន​យ៉ាងហោចណាស់ 2 ម៉ោង​មុនពេល​ចូល​គេង​ដើម្បីឱ្យ​រាងកាយ​មាន​ពេលវេលា​ដើម្បី​រំលាយ​បាន​ពេញលេញ​។ ប្រសិនបើ​អ្នក​ធ្លាប់​ញ៉ាំ​អ្វីមួយ​មុនពេល​ចូល​គេង អ្នក​អាច​ផឹក​ទឹកដោះ​គោមួយ​កែវ​បាន ព្រោះ​ទឹកដោះគោ​ជួយ​ឱ្យ​គេង​លក់​ស្រួល​។​
 
​ងូតទឹក​មុនពេល​ចូល​គេង​
 
​សម្រាប់​មនុស្ស​មួយចំនួន ការ​ងូតទឹក​មុន​ចូល​គេង​ធ្វើឱ្យ​ពួកគេ​សម្រាក និង​ធ្វើឱ្យ​ពួកគេ​ងងុយដេក​។ ទោះជា​យ៉ាងណាក៏ដោយ ការធ្វើ​បែបនេះ​ក៏​អាចធ្វើឱ្យ​រាងកាយ​គិតថា​អ្នក​ត្រៀមខ្លួន​សម្រាប់​ថ្ងៃ​ថ្មី ប្រសិនបើ​អ្នក​ក៏មាន​ទម្លាប់​ងូតទឹក​មុនពេល​ទៅ​សាលារៀន ឬ​ទៅ​ធ្វើការ ដែលនាំឱ្យ​ពិបាក​គេង​។ លើសពីនេះ ការ​ងូតទឹក​យប់​ជ្រៅ​ក៏​ងាយ​ធ្វើឱ្យ​រាងកាយ​កើត​ជំងឺ​ផ្តាសាយ ហើយ​ថែមទាំង​អាច​បណ្តាល​ឱ្យដាច់​សរសៃ​ឈាម​ខួរក្បាល​ទៀតផង​។​
 
​សក់​សើម​ពេល​គេង​
 
​យោងតាម​អ្នកជំនាញ បាន​ឲ្យ​ដឹងថា មនុស្ស​មិនគួរ​កក់សក់​យប់​ពេក​ទេ វា​ងាយ​នឹង​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។ ជាមួយគ្នានេះដែរ ប្រសិនបើ​អ្នក​ងូតទឹក អ្នក​គួរ​ស​ម្ងួ​ត​សក់​មុនពេល​ចូល​គេង​។ ព្រោះ​ការចូល​គេង​សក់​មិន​ស្ងួត ធ្វើ​ឲ្យ​ស្បែកក្បាល​ប្រឈម​នឹង​ជំងឺ​ផ្តាសាយ​។ សរសៃឈាម​ត្រូវបាន​ប៉ះពាល់ ហើយ​ឈាម​រត់​ត្រូវបាន​ស្ទះ ដែលនាំឱ្យ​ឈឺក្បាល​រ៉ាំរ៉ៃ​។ ការចូល​គេង​ដោយ​ក្បាល​សើម​អាច​នាំឱ្យមាន​មេរោគ​ផ្សិត រមាស់​ក្បាល និង​សក់​ជ្រុះ​យ៉ាង​ងាយ​៕​
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com