កីឡាអន្តរជាតិ
អន្តរជាតិ
អត្តពលិកអ៊ុយក្រែនរំពឹងអាចចូលរួមប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងាប៉េកាំងទាន់ពេលវេលា​
02, Mar 2022 , 3:29 pm        
រូបភាព
ក្រុមអត្តពលិកអ៊ុយក្រែនរំពឹងថាអាចចូលរួមព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិករដូវរងាទីក្រុងប៉េកាំងទាន់ពេលវេលា ខណៈពេលគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ (IPC) បង្ហាញក្ដីព្រួយបារម្ភពីសុវត្ថភាពពួកគេ។

អ្នកនាំពាក្យរបស់ IPC ប្រាប់ទីភ្នាក់ងារ Reuters ថា អត្តពលិកអ៊ុយក្រែនប្រមាណ២០នាក់ និងក្រុមមន្ត្រី៩នាក់ នឹងអាចធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងទាន់ពេលប្រកួត ប៉ុន្តែទីកន្លែងស្នាក់នៅរបស់ពួកគេ នឹងមិនត្រូវបង្ហាញឡើយក្រោមហេតុផលព្រួយបារម្ភពីសុវត្ថិភាព។ 
 
លើសពីនេះ IPC បានសម្រេចបើកិច្ចប្រជុំមួយនៅក្នុងទីក្រុងប៉េកាំងស្តីពីការសម្រេចជោគវាសនារបស់ក្រុមអត្តពលិករបស់រុស្ស៊ីនិងបេឡារុសនាថ្ងៃទី២ ខែមីនា។
 
ស្ថាប័នកីឡាអន្តរជាតិផ្សេងៗ រួមទាំងសហព័ន្ធបាល់ទាត់ធំៗដូចជា FIFA និង UEFA ក៏ដូចជាគណៈកម្មាធិការ IOC បានដាក់បម្រាមមិនឱ្យក្រុមជម្រើសជាតិរុស្ស៊ី អត្តពលិកនិងក្លិបក្នុងប្រទេសរុស្ស៊ី ព្រមទាំងបេឡារុសពីព្រឹត្តិការណ៍កិឡាអន្តរជាតិនានា។
 
កាលពីឆ្នាំ ២០១៨ ព្រឹត្តិការណ៍កីឡារដូវរងានៅទីក្រុង Pyeongchang អ៊ុយក្រែនបានឈ្នះ មេដាយរហូតដល់ទៅ ២២មេដាយ ក្នុងនោះរួមមាន៧មេដាយមាសមកពីការប្រកួតវិញ្ញាសារ Cross-country Ski និង Biathlon៕
 

Tag:
 Ukraine
  Paralympic Beijing 2022
© រក្សាសិទ្ធិដោយ thmeythmey.com