ជាតិ
ពីនេះ ពីនោះ
គ្រាប់បែកទម្ងន់ជាង២៣០គីឡូក្រាម ត្រូវបានយកចេញពីបាតស្ទឹងសែន ដោយជោគជ័យ
10, Mar 2022 , 6:59 pm        
រូបភាព
 គ្រាប់បែកប្រភេទ MK82 ទម្ងន់ជាង២៣០គីឡូក្រាម ត្រូវបានកម្លាំងជំនាញបោសសំអាតគ្រាប់យុទ្ធភណ្ឌក្រោមទឹក នៃអង្គភាពស៊ីម៉ាក់ បានដោះបន្សាបជោគជ័យ ពីបាតស្ទឹងសែន ខេត្តកំពង់ធំ។ រូបភាពពីទំព័រហ្វេសប៊ុក លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា។

គ្រាប់បែកប្រភេទ MK82 មួយគ្រាប់ ទម្ងន់ជាង២៣០គីឡូក្រាម ស្ថិតនៅបាតស្ទឹងសែន ខេត្តកំពង់ធំ ត្រូវបានកម្លាំងជំនាញ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានរកឃើញ និងដោះបន្សាបបានជោគជ័យ។ នេះបើតាមហ្វេសប៊ុក លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា។

កម្លាំងជំនាញបោសសម្អាតគ្រាប់យុទ្ធភណ្ឌក្រោមទឹក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) នៅថ្ងៃទី០៩ ខែមីនា ម្សិលមិញនេះ បានបញ្ចប់ប្រតិបត្តិការដោះបន្សាបគ្រាប់បែកដោយជោគជ័យ ពីក្នុងបាតស្ទឹងសែន ក្នុងខេត្តកំពង់ធំ។ បើតាមហ្វេសប៊ុក លោក ហេង រតនា អគ្គនាយកដ្ឋានមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា គ្រាប់បែក ដែលកម្លាំងជំនាញបានដោះនោះ ជាប្រភេទគ្រាប់បែកប្រភេទ MK82 ទម្ងន់ជាង២៣០គីឡូក្រាម ដែលត្រូវបានទម្លាក់ពីយន្តហោះ នៅសម័យសង្គ្រាម។ 

 គ្រាប់បែកប្រភេទ MK82 ទម្ងន់ជាង២៣០គីឡូក្រាម ត្រូវបានកម្លាំងជំនាញបោសសំអាតគ្រាប់យុទ្ធភណ្ឌក្រោមទឹក នៃអង្គភាពស៊ីម៉ាក់ បានដោះបន្សាបជោគជ័យ ពីបាតស្ទឹងសែន ខេត្តកំពង់ធំ។ រូបភាពពីទំព័រហ្វេសប៊ុក លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា។

បើតាមហ្វេសប៊ុក លោក ហេង រតនា ដដែល មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) បានទទួលដំណឹងពី អ្នកនេសាទត្រី ដែលបានប្រទះឃើញគ្រាប់បែកនេះ ស្ថិតក្នុងជម្រៅទឹកជិត៥ម៉ែត្រ។ បន្ទាប់ពីទទួលដំណឹងខាងលើនេះ នៅថ្ងៃទី០៨ ខែមីនា កម្លាំងជំនាញ នៃអង្គភាព CMAC បានស្កែនពិនិត្យ និងចេញប្រតិបត្តិការដោះបន្សាប គ្រាប់បែកខាងលើនេះ។ 
 
សូមបញ្ជាក់ថា កម្ពុជាត្រូវបោសសម្អាតផ្ទៃដីដែលមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម រួមទាំងគ្រាប់បែកចង្កោម ជាង២ ០០០គីឡូម៉ែត្រការ៉េទៀត ដើម្បីសម្រេចបាននូវចក្ខុវិស័យ តាមផែនការយុទ្ធសាស្ត្រជាតិ «កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥»។ ក្នុងចំណោមផ្ទៃដីទាំងនោះ ផ្ទៃដីមានមីន ដែលត្រូវបោសសម្អាតមានចំនួន ៧៩៤គីឡូម៉ែត្រការ៉េ និងសំណល់ជាតិផ្ទុះពីសង្គ្រាម រួមទាំងគ្រាប់បែកចង្កោមចំនួន ១ ២៤០គីឡូម៉ែត្រការ៉េ៕
 
Tag:
 ThmeyThmey25
  CMAC
  គ្រាប់បែក MK82
© រក្សាសិទ្ធិដោយ thmeythmey.com