កីឡាអន្តរជាតិ
អន្តរជាតិ
លោក Pardew សុំទោសសម្រាប់ការមើលងាយលោក Pellegrini របស់ Man City 13, Jan 2014 , 9:10 am
× លោក Alan Pardew គ្រូបង្វឹករបស់ Newcastle បានបង្ខំចិត្តសុំទោសលោក Manuel Pellegrini សម្រាប់ការហៅអ្នកចាត់ការទូទៅរបស់ក្រុម Manchester City រូបនេះថា «តាកញ្ចាស់ឆ្កួត» អំឡុងពេលក្រុមភ្ញៀវទទួលជ័យជម្នះ ២-០ ក្នុងការប្រកួតដ៏ស្វិតស្វាញនៅលើទឹកដី Tyneside។
ការទទួលជ័យជម្នះនេះបានធ្វើឲ្យក្រុម Man City ឡើងឈរលេខ១នៅលើកំពូលតារាង Premier League ជាបណ្តោះអាសន្ន ខណៈដែល Newcastle បានរងបរាជ័យជាលើកទី៤ជាប់ៗគ្នា ប៉ុន្តែ ការរីករាយរបស់លោក Pellegrini ត្រូវបានរំខានដោយការរងរបួសជង្គង់ដ៏ធ្ងន់របស់ កីឡាករ Samir Nasri ក្រោយពីរងនូវការឈូសជើងយ៉ាងខ្លាំងពីសំណាក់កីឡាករ Mapou Yanga-Mbiwa។
លោក Pardew បានបញ្ជាក់ថា លោកបានប្រើប្រាស់ពាក្យសម្តីមិនសមរម្យទៅកាន់ទៅកាន់លោក Pellegrini ក្រោយពីត្រូវបានធ្វើឲ្យខឹងពីសំណាក់អ្នកចាត់ការទូទៅសញ្ជាតិស៊ីលីរូបនេះ។ ប៉ុន្តែ អារម្មណ៍របស់លោក Pardew ត្រូវបានធ្វើខូចរួចជាស្រេចនៅពេលដែលគ្រាប់បាល់តាមស្មើរបស់ខ្សែបម្រើ Cheik Tiote បន្ទាប់ពីគ្រាប់បាល់បើកឆាករបស់ Edin Dzeko មិនត្រូវបានអនុញ្ញាតឲ្យយកជាផ្លូវការដោយសារតែ offside៕
លទ្ធផលកាលពីថ្ងៃអាទិត្យ
ក្របខ័ណ្ឌអង់គ្លេស Premier League
Stoke 3-5 Liverpool
ក្របខ័ណ្ឌអេស្ប៉ាញ La Liga
Getafe 0-1 Rayo Vallecano
Real Betis 1-2 Osasuna
Espanyol 0-1 Real Madrid
Levante 1-0 Málaga
ក្របខ័ណ្ឌអ៊ីតាលី Serie A
Torino 0-0 Fiorentina
Atalanta 2-1 Catania
Cagliari 1-4 Juventus
Roma 4-0 Genoa
Verona 0-3 Napoli
Sassuolo 4-3 Milan
ក្របខ័ណ្ឌបារាំង Ligue 1
Nantes 1-0 Lorient
Evian Thonon Gaillard 1-2 Marseille
Lille 1-2 Reims
ប្រែសម្រួលដោយ ផេង សំណាង
© រក្សាសិទ្ធិដោយ thmeythmey.com