ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
យល់ដឹងពីរោគសញ្ញានៃជំងឺផ្តាសាយ 15, Mar 2022 , 10:59 pm
× ការតឹងច្រមុះគឺជាពាក្យមួយដែលសំដៅទៅលើការស្ទះលំហូរខ្យល់នៅក្នុងនិងខាងក្រៅនៃច្រមុះ។ផ្ទុយមកវិញការហៀរសំបោរសំដៅទៅលើការហៀរទឹកដែលចេញមកពីច្រមុះ។
ការតឹងច្រមុះជាទូទៅបំផុតគឺជាលទ្ធផលនៃការរលាកនិងហើមស្រទាប់នៃជាលិកាច្រមុះនិងឆ្អឹងស៊ីនុស។ដោយមិនសូវជួបជាញឹកញាប់នោះការស្ទះដោយរូបរាងខុសធម្មតា (ឧទាហរណ៍ការវៀចឆ្អឹងច្រមុះឬការមានវត្ថុពីខាងក្រៅចូលក្នុងច្រមុះ) អាចនាំអោយមានការតឹងច្រមុះផងដែរ។ការប្រើប្រាស់ស្ប្រ៉ៃដើម្បីស្រួលដកដង្ហើមក្នុងរយៈពេលយូរក៏អាចអោយមានភាពអាក្រក់ទៅៗនៃការតឹងច្រមុះផងដែរ។ជាការកម្រដុំសាច់នៅនឹងច្រមុះឬបញ្ហាសុខភាពរ៉ាំរ៉ៃសុទ្ធតែអាចជាមូលហេតុនៃការតឹងច្រមុះ៕
© រក្សាសិទ្ធិដោយ thmeythmey.com