ជាតិ
រដ្ឋបាលខេត្តព្រះសីហនុ ដាក់ឱ្យប្រើប្រាស់ប៉មចំនួន១២ ដើម្បីការពារសុវត្ថិភាពភ្ញៀវទេសចរ
16, Mar 2022 , 9:55 am        
រូបភាព
 រូបភាព រដ្ឋបាលខេត្តព្រះសីហនុ
រូបភាព រដ្ឋបាលខេត្តព្រះសីហនុ
ដោយ: ថ្មីៗ
ដោយ៖ ហេង ស្រីលីន 

រដ្ឋបាលខេត្តព្រះសីហនុ ដាក់ឱ្យប្រើប្រាស់ប៉មចំនួន១២ ដើម្បីឱ្យក្រុមឆ្មាំសមុទ្រយាមកាម និងការពារសុវត្ថិភាពភ្ញៀវទេសចរ មកលេងតាមឆ្នេរសមុទ្រ។ ប៉មទាំងនេះបានពង្រាយ នៅតាមបណ្តោយឆ្នេរសមុទ្រសំខាន់​ៗផងដែរ។


លោក ឃាង ភារម្យ អ្នកនាំពាក្យខេត្តព្រះសីហនុ បានលើកឡើងថា​ ប៉មទាំងនេះសាងសង់ សម្រាប់ឆ្មាំសមុទ្រ​ត្រួតពិនិត្យមើល សុវត្ថិភាពភ្ញៀវទេសចរ​ អាកាសធាតុ និងបញ្ហាផ្សេងៗ ជាយថាហេតុ។ រដ្ឋបាលខេត្តព្រះសីហនុ ដាក់ពង្រាយប៉មចំនួន១២នោះ តាមឆ្នេរអូរឈើទាល ឆ្នេរអូរត្រេះ និងឆ្នេរជំទាវម៉ៅ។
  

 រូបភាព រដ្ឋបាលខេត្តព្រះសីហនុ

អ្នកនាំពាក្យរូបនេះ បញ្ជាក់ប្រាប់សារព័ត៌មានThmeyThmey25ថា៖ « កាលពីមុនយើងក៏ធ្លាប់មានប៉មដែរ ប៉ុន្តែវាមានសភាពចាស់ណាស់ទៅហើយ។ ចំណែកប៉មដាក់ឱ្យប្រើប្រាស់ថ្មីនេះ វាមានលក្ខណៈស្តង់ដា និងមានកម្ពស់សមស្រប។ ឆ្មាំសមុទ្រទាំងអស់បានណែនាំ ឱ្យប្រើប្រាស់ឧបករណ៍ដូចជា កែវពង្រីក កញ្ចែ មេក្រូ និងសម្ភារៈមួយចំនួន ដើម្បីផ្តល់ព័ត៌មាន និងសង្រ្គោះដល់ភ្ញៀវទេសចរ »។
 
កាលពីថ្ងៃទី១៤ ខែមីនា​ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដាក់ឱ្យប្រើប្រាស់ប៉មយាមទាំង១២កន្លែងនេះហើយ៕
 

Tag:
 ThmeyThmey25
  រដ្ឋបាលខេត្តព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com