អត្ថបទពាណិជ្ជកម្ម
ដោយសារស្មាតហ្វូនស៊េរីថ្មី១គ្រឿង តារា២ក្រុម ប្រឈមមុខដាក់គ្នាបែកផ្សែងលើកញ្ចក់ទូរទស្សន៍
19, Mar 2022 , 4:29 pm        
រូបភាព
ដោយ: ថ្មីៗ
វាមិនមែនជារឿងធម្មតានោះទេ ដែលសុខៗអាចធ្វើឲ្យតារាល្បីទាំងនេះបង្កជាជម្លោះបែកផ្សែងដោយសារស្មាតហ្វូនស៊េរីថ្មីនៅលើឆាកកម្មវិធីមួយ បង្កើតជាសំណើចមិនចេះរីងស្ងួត ព្រោះតែចង់ចាញ់ឈ្នះរៀងៗខ្លួន។ ចង់ដឹងដំណើរដើមទងដែលនាំឲ្យតារាប្រុសស្រីទាំង ២ ក្រុមនេះឈ្លោះគ្នាទេ? ហើយឈ្លោះគ្នាដោយសារស្មាតហ្វូនម៉ូដែលអ្វី? ជុំវិញរឿងរ៉ាវនិងសំណើចកំប្លុកកំប្លែងនឹងទៅជាយ៉ាងណា ដូចនេះកុំភ្លេចតាមដានទស្សនាទាំងអស់គ្នាក្នុងកម្មវិធី «កំពូលកូរប៉ះកំពូលកូរ» លើកញ្ចក់ទូរទស្ស៍ហង្សមាស HDTV រៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ៦-៨ យប់។

សូមទស្សនាវីដេអូខ្លីៗពីកម្មវិធី «កំពូលកូរប៉ះកំពូលកូរ» ទាំងអស់គ្នា ៖ 
 
ជាមួយនឹង OPPO Reno7 ស្មាតហ្វូនស៊េរីថ្មីប្រកបដោយលក្ខណៈសម្បត្តិកប់ៗ ពិសេសជាមួយការរចនាកងបំភ្លឺដំណឹងដ៏ទាន់សម័យអាចលោតបង្ហាញពន្លឺជុំវិញកញ្ចក់កាមេរ៉ា ដើម្បីផ្តល់ដំណឹងពីការខលចូល ឬសារដំណឹងផ្សេងៗ ដែលការរចនាបែបនេះគឺឡូយអស់ស្ទះ និងវិសេសប្លែកខុសពីគេ។ ជាហេតុនាំឲ្យ Vloggers, Reviewers ល្បីៗជាច្រើនជជែកឥតឈប់ឈរនូវរចនាបថដ៏ទំនើបមួយនេះ។
 






កាលពីមុនធ្លាប់ស្រមៃថា ប្រសិនថ្ងៃអនាគតមានស្មាតហ្វូនឌីហ្សាញកម្រាស់ស្តើង ស្រាល គែមជ្រុងមិនដឹងជាល្អម៉េចទេ? ពេលនេះទូរស័ព្ទក្នុងក្តីស្រមៃក៏បានមកដល់មែន OPPO Reno7 បានផ្លាស់ប្តូររូបរាងទាំងស្រុងប្លែកខុសពី Reno Series មុនៗរចនាបែបអ្នកជំនាញប្រកបដោយភាពច្នៃប្រឌិតខ្ពស់ជាមួយរូបរាងស្តើង ទម្ងន់ស្រាល និងគែមជ្រុងរលោង 2.5D បង្ហាញភាពលេចធ្លោស្រស់ស្អាតទ្វេដង ជាមួយនឹងជម្រើស ២ពណ៌គឺ ពណ៌ទឹកក្រូចផលិតចេញពីស្បែកគុណភាពខ្ពស់ រីឯពណ៌ខ្មៅរចនាបែបកញ្ចក់និងលោហធាតុស្ទីលរចនាបែប Reno Glow។
 




បន្ថែមពីនេះបើតាមដឹងខ្លះៗគឺស្មាតហ្វូន OPPO Reno7 បានបង្កើនសមត្ថភាពលើបច្ចេកវិទ្យា «អ្នកជំនាញ Portrait» ឲ្យកាន់តែល្អប្រសើរថែមមួយកម្រិត​ និងមានភាពទាក់ទាញពេញមួយថ្ងៃមិនថាពេលយប់ឬពេលថ្ងៃឡើយ។ ដូចនេះ សម្រាប់ព័ត៌មានលម្អិតៗ រូបរាងពិត លក្ខណៈសម្បត្តិ នឹងត្រូវបើកបង្ហាញក្នុងពេលឆាប់ៗ នេះបើយោងតាមផេគហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO។ កុំភ្លេចបន្តតាមដានទាំងអស់គ្នាណា!!!
 





























Tag:
 OPPO
© រក្សាសិទ្ធិដោយ thmeythmey.com