កីឡាអន្តរជាតិ
ជាតិ
អន្តរជាតិ
AFC តែងតាំងលោក ខៀវ សាម៉េត ជាក្រុមប្រឹក្សាភិបាលមូលនិធិ AFC Dream Asia 21, Mar 2022 , 4:35 pm
ព្រះអង្គម្ចាស់ Abdulaziz Bin Turki Al Faisal (ប្រធានគណកម្មាធិការអូឡាំពិកអារ៉ាប៊ីសាអូឌីដ) កណ្តាលលោក Timothy Fok Tsun Ting (ប្រធានសហព័ន្ធបាល់ទាត់ហុងកុង) និងលោក ខៀវ សាម៉េត (អនុប្រធានសហព័ន្ធបាល់ទាត់កម្ពុជា)។រូបភាព៖AFC
× សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) នាថ្ងៃទី ២១ខែមីនា បានប្រកាសពីការតែងតាំងក្រុមប្រឹក្សាភិបាលមូលនិធិ AFC Dream Asia ចំនួន៣រូប សម្រាប់រយៈពេល៤ឆ្នាំ ពីឆ្នាំ ២០២១រហូតដល់ឆ្នាំ ២០២៥។
ក្រុមប្រឹក្សាភិបាលមូលនិធិ AFC Dream Asia នេះ រួមមានប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) និងជាអនុប្រធានសហព័ន្ធបាល់ទាត់កម្ពុជា (FFC) នាយឧត្តមសេនីយ៍ខៀវ សាម៉េត , ប្រធានសហព័ន្ធបាល់ទាត់ហុងកុង និងជាប្រធានសហព័ន្ធកីឡា ព្រមទាំងជាគណកម្មាធិការអូឡាំពិកហុងកុងលោក Timothy Fok Tsun Ting និងប្រធានគណកម្មាធិការអូឡាំពិក និងប៉ារ៉ាឡាំពិកប្រទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Abdulaziz Bin Turki Al Faisal ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី។
ក្នុងការទទួលសា្វគមន៍នូវក្រុមប្រឹក្សាភិបាលមូលនិធិ AFC Dream Asia ថ្មីប្រធានសហព័ន្ធ AFC និងជាម្ចាសជំនួយ AFC Dream Asia លោក Shaikh Salman Bin Ebrahim Al Khalifa បាននិយាយថា គោលបំណងក្នុងការបង្កើតមូនិធិនេះឡើង ក្នុងការបង្រួបបង្រួមកម្លាំងនិងមហិច្ចតា AFC ដើម្បីជួយដល់សហគមន៍ងាយរងគ្រោះទូទាំងអាស៊ី។
«សមាជិកស្ថាបនិកទាំងបីរូបរបស់យើងនឹងនាំមកនូវជាមួយបទពិសោធន៍ដ៏ធំទូលាយនិងចម្រុះរបស់ពួកគេ ក្នុងនាមជាគ្រួសារបាល់ទាត់អាស៊ី។ ខ្ញុំមានសេចក្តីរីករាយយ៉ាងខ្លាំង និងមានកិត្តិយសដែលបានស្វាគមន៍ពួកគេមកកាន់មូលនិធិ AFC Dream Asia»។ នេះបើតាមលោក Shaikh Salman Bin Ebrahim Al Khalifa។
ស្ថាបនិកទាំងបីរូបនឹងដើរតួយ៉ាងសំខាន់ក្នុងការធានាថា AFC នឹងបន្តដំណើរការផ្តល់នូវការបណ្តុះគំនិត ក៏ដូចជាការលើកស្ទួយដល់សង្គម ដោយផ្តោតលើសសរស្តម្ភសំខាន់ៗចំនួនបីរបស់ AFC Dream Asia ដែលមាន ការការពារកុមារ ការអប់រំ និងការរួមបញ្ជូលបញ្ហាសង្គម។ នេះជាការអះអាងរបស់ AFC។
ក្រោមគំនិតផ្ដួចផ្ដើមរបស់ប្រធាន AFC នៅក្នុងខែមីនាឆ្នាំ ២០១៧ មូលនិធិនេះ បានផ្តល់សិទ្ធិអំណាចនិងលើកស្ទួយសហគមន៍ ដែលងាយរងគ្រោះនៃសមាជិក AFC ទូទាំង ៤៧ប្រទេស ដែល AFC បានសហការជាមួយស្ថាប័ននិងអង្គការអន្តរជាតិនានា៕
© រក្សាសិទ្ធិដោយ thmeythmey.com