ជាតិ
សង្គមជាតិ
សម្តេច ស ខេង៖«រដ្ឋបាល ដែលជិតប្រជាពលរដ្ឋ អាចដឹងសុខទុក្ខប្រជាពលរដ្ឋ ជាងរដ្ឋបាលដែលនៅឆ្ងាយ»
21, Mar 2022 , 9:29 pm        
រូបភាព
រូបពីទំព័រហ្វេសប៊ុករបស់ក្រសួងមហាផ្ទៃ
រូបពីទំព័រហ្វេសប៊ុករបស់ក្រសួងមហាផ្ទៃ
សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្លែងថា ប្រព័ន្ធវិមជ្ឈការ មានគុណភាពល្អច្រើន ដោយសារប្រព័ន្ធនេះ បានផ្តល់ការទទួលខុសត្រូវ និងភាពជាម្ចាស់ ទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅជិតប្រជាពលរដ្ឋ ដើម្បីធ្វើសេចក្តីសម្រេចក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ ការថ្លែងរបស់សម្តេច ធ្វើឡើងក្នុងពិធីប្រកាសដាក់ឲ្យអនុវត្ត «កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ រយៈពេល១០ឆ្នាំ (២០២១ - ២០៣០)» នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។

សម្តេច ស ខេង មានប្រសាសន៍ដូច្នេះថា៖«និយាយដោយសាមញ្ញា រដ្ឋបាល ដែលនៅកៀកជិតប្រជាពលរដ្ឋ អាចដឹងសុខទុក្ខ និងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋយ៉ាងច្បាស់ និងត្រឹមត្រូវជាងរដ្ឋបាលដែលនៅឆ្ងាយពីប្រជាពលរដ្ឋ»។ 
 
សម្តេចរដ្ឋមន្រ្តីមហាផ្ទៃ បន្តថា រដ្ឋបាលថ្នាក់ក្រោមជាតិ អាចរៀបផែនការ អាចមានមធ្យោបាយដោះស្រាយ អាចធ្វើសេចក្តីសម្រេចដ៏ត្រឹមត្រូវ ក្នុងការឆ្លើយតបនឹងសំណើសំណូមពរ និងតម្រូវការប្រជាពលរដ្ឋ បានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមស្ថានការណ៍ជាក់ស្តែង។ 
 
សូមបញ្ជាក់ថា «កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី១ រយៈពេល១០ឆ្នាំ ដែលចាប់ផ្តើមអនុវត្តពី២០១០មក បានបញ្ចប់នៅឆ្នាំ២០២១៕ 
 

Tag:
 ស ខេង
  រដ្ឋបាលថ្នាក់ក្រោមជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com