ជាតិ
កម្មវិធីពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មានកំពុងផ្សព្វផ្សាយយ៉ាងទូលំទូលាយ
22, Mar 2022 , 4:55 pm        
រូបភាព
ដោយ: ថ្មីៗ
កម្មវិធីពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន៥សម័យកាល “ ដែលផ្តួចផ្តើមឡើងដោយ ក្រសួងព័ត៌មាន នឹងត្រូវប្រារព្ធធ្វើនៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២២ខាងមុខនេះនៅសាលប្រជុំក្រសួងព័ត៌មាន។ កម្មវិធីនេះកំពុងធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមរយៈប្រពន្ធផ្សព្វផ្សាយក្នុងស្រុក ទាំងភាសាជាតិ ភាសាអង់គ្លេស និងភាសាខ្មែរ។
 



 
នេះជាកម្មវិធីដ៏ធំលើកទីមួយ ដើម្បីលើកទឹកចិត្តដល់បុគ្គលនៅក្នុងវិស័យសារព័ត៌មាន មិនធ្លាប់មានពីមុនមក និងដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជាមួយនេះ កំពុងផ្សព្វផ្សាយតាមរយៈ បណ្តាញសង្គម ពិសេសតាមរយៈ កញ្ចក់ទួរទស្សន៏ LED ដ៍ធំមួយ នៅតាមបណ្តោយមហាវិថីព្រះនរោត្តម ជាប់កែងស្តុបក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ជាពិសេស តាមរយៈផ្ទាំងប៉ាណូធំៗចំនួន ២កន្លែងសំខាន់ក្នុងរាជធានីភ្នំពេញ រួមមមាន ទី១នៅជិត រង្វង់មូលកួចកាណុង ស្ពានជ្រោយចង្វារ និង ទី២ជាប់កែងវិទ្យាល័យបាក់ទូកតែម្តង។ 
 





 
មិនត្រឹមតែប៉ុណ្ណោះ កម្មវិធីនេះក៏មាន ក៏មានដៃគូរសហការធំៗ ចូលរួម ផ្សព្វផ្សាយ កាន់តែទូលំទូលាយខ្លាំងផងដែរក្នុងនោះរួមមាន សារព័ត៌មានអេឡេចត្រូនិចថ្មីៗ ស្ថានីយ៍ទូរទស្សន៍CNC , សារព័ត៌មាន រស្មីកម្ពុជា ( RAKSMEI KAMPUCHEA DAILY ) , សារព័ត៌មាន ដើមអម្ពិល ( DAP NEWS), សារព័ត៌មានថ្មីៗ ( THMEY THMEY Media ) , សារព័ត៌មាន ខេមបូណូមីស ( CAMBONOMIST NEWS ) , ទូរទស្សន៍TOWN ( TOWN FULL HD TV ), វិទ្យុ FM102 , សារព័ត៌មាន គេហទំព័រក្នុងស្រុក  គេហទំព័រ Khmer Tomorrow Cambo Ad Co.,LTD និងស្ថាប័នព័ត៌មានក្នុងស្រុកដ៏ទៃទៀត ៕ 
 



 
 
***សម្រាប់បច្ចុប្បន្នភាពបន្ថែម និងព័ត៌មានលម្អិត សូមចូលមើលតាមប្រព័ន្ធផ្សព្វផ្សាយខាងក្រោម៖  
 
 
អំពីគណៈកម្មការរៀបចំ និងដៃគូឧបត្ថម្ភ
 
គណៈកម្មការវាយតម្លៃស្តីពី “ពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន ៥ សម័យកាល ចាប់ពីទសវត្សរ៍ឆ្នាំ ១៩៧០ រហូលដល់ឆ្នាំ២០១០” ត្រូវបានជ្រើសតាំងដោយ ក្រសួងព័ត៌មាននៅថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២២។ គណៈកម្មការ និងកំណត់បញ្ជីឈ្មោះបេក្ខភាពសម្រាប់វាយតម្លៃ ក៏ដូចជាគោលការណ៍ លក្ខខណ្ឌ និងផ្តល់ពិន្ទុសម្រាប់ជ្រើសរើសជ័យលាភីផ្អែកលើគុណវុឌ្ឍិការងារ ការបណ្តុះបណ្តាល និងបំពេញការងារកន្លងមក។ 
 
ពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន ៥ សម័យកាល” ផ្តួចផ្តើមដោយក្រសួងព័ត៌មាន ក្រោមក្រោមកិច្ចសហការរៀបចំដោយសារព័ត៌មានត្នោត (TNAOT APP) ជាមួយសារព័ត៌មានអេឡិចត្រូនិចថ្មីៗ និងឧបត្ថម្ភដោយក្រុមហ៊ុន ស៊ីងហួយ ឌីវេឡុបម៉ិន (ខេមឌា) ដែលមានបទពិសោធន៍សម្បូរបែបក្នុងការអភិវឌ្ឍអចលនទ្រព្យធំៗនៅប្រទេសកម្ពុជា ដូចជា STAR BAY នៅក្រុងព្រះសីហនុ STAR CITY នៅក្បែរអាកាសយានដ្ឋានភ្នំពេញ និង TK-STAR នៅក្នុងតំបន់ទួលគោក។

 
សម្រាប់ព័ត៌មានលម្អិតសូមទាក់ទង៖ 
លោក ជា ប៊ុណ្ណាធិសក្តិ៍
អ្នកសម្របសម្រួលកម្មវិធី 
លេខទំនាក់ទំនង៖ ០៧៧២៧៥១០៥
អ៊ីមែល៖ [email protected]
 
 

© រក្សាសិទ្ធិដោយ thmeythmey.com