កីឡាអន្តរជាតិ
អន្តរជាតិ
FIFA ចុះកិច្ចព្រមព្រៀងឧបត្ថម្ភជាមួយក្រុមហ៊ុន Crypto សម្រាប់ World Cup នៅកាតា
24, Mar 2022 , 9:29 am        
រូបភាព
សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានយល់ព្រមចុះកិច្ចព្រមព្រៀងដៃគូឧបត្ថម្ភការប្រកូតជាមួយក្រុមហ៊ុន Crypto.com សម្រាប់ព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ពិភពលោក World Cup 2022 នៅប្រទេសកាតា។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ FIFA នាថ្ងៃទី២២ ខែមីនា។

ក្រុមហ៊ុនប្រព័ន្ធប្រតិបត្តិការជួញដូររូបបិយប័ណ្ណគ្រីបតូ ដែលមានទីតាំងស្ថិតនៅក្នុងសិង្ហបុរី នឹងត្រូវបង្ហាញមុខជាលើកដំបូងក្នុងនាមជាក្រុមហ៊ុនពាណិជ្ជកម្មនៅក្នុងព្រឹត្តិការណ៍ការប្រកួត World Cup នៅកាតា។ 
 
«Crypto.com បានបង្ហាញរួចហើយការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ក្រុមនិងលីគ ព្រមទាំងព្រឹត្តិការណ៍កីឡាបាល់ទាត់នានាទូទាំងពិភពលោកជាមួយសហព័ន្ធ FIFA។ គ្មានវេទិកាណាដែលធំជាង ព្រមទាំងអស្ចារ្យជាងវប្បធម៌របស់វេទិការបាល់ទាត់ពិភពលោករបស់ FIFA ឡើយ»។ នេះបើតាមការលើកឡើងរបស់លោក Kay Madati ប្រធានផ្នែកពាណិជ្ជកម្មរបស់ FIFA។
 
កិច្ចសហការជាមួយសហព័ន្ធបាល់ទាត់ FIFA នេះជាការវិនិយោគដ៏ធំចុងក្រោយបង្អោះទៅក្នុងវិស័យកីឡារបស់ក្រុមហ៊ុន Crypto.com។ 
 
កាលពីឆ្នាំ២០២១កន្លងទៅ ក្រុមហ៊ុននេះបានចុះកិច្ចសន្យាឧបត្ថម្ភជាមួយក្លិបកីឡាបាល់បោះរបស់ NBA ក្លិប Philadelphia 76ers និងជាមួយការកម្មវិធី Ultimate Fighting Championship ព្រមទាំងការប្រណាំងរថយន្ត Formula 1 ផងដែរ៕
 

Tag:
 FIFA Football
© រក្សាសិទ្ធិដោយ thmeythmey.com