កីឡាអន្តរជាតិ
អន្តរជាតិ
ជម្រុះ World Cup ៖ ២គ្រាប់របស់ជប៉ុន ជួយដឹកដៃអារ៉ាប៊ីសាអូឌីតឡើងទៅវគ្គជុំផ្តាច់ព្រ័ត្រនៅកាតា
24, Mar 2022 , 8:33 pm        
រូបភាព
ខ្សែបម្រើស្លាបជប៉ុន Kaoru Mitoma ស៊ុតពីរគ្រាប់ចុងម៉ោងលើអូស្ត្រាលី ការពារសុវត្ថភាពកៅអី ឡើងទៅកាន់ការប្រកួតពានរង្វាន់បាល់ទាត់លំដាប់ពិភពលោក World Cup 2022 នៅប្រទេសកាតា។ អារ៉ាប៊ីសាអូឌីតក៏ជាក្រុមដែលឡើងទៅដោយស្វ័យប្រវត្តិជាមួយជប៉ុន។


ខ្សែបម្រើស្លាបដែលលេងឱ្យក្លិប Union SG បានផ្លាស់ប្តូរចេញក្រោយរកបាន២គ្រាប់នៅនាទី ៨៩ និង ៩០+៤ ធ្វើឱ្យក្តីសង្ឃឹមរបស់ក្រុមអូស្ត្រាលីត្រូវរសាត់ឆ្ងាយក្រោមថ្វីជើងក្រុមភ្ញៀវសាមូរ៉ៃជប៉ុន។ពីរគ្រាប់ជ័យជម្នះរបស់សាមូរ៉ៃជប៉ុនគឺជាកិច្ចសហការគ្នាបានយ៉ាងល្អរវាងខ្សែបម្រើរបស់ក្រុម Liverpool កីឡាករ Takumi Minamino និង Mitoma នៅនាទីចុងវគ្គទីពីរនេះ។
 
ជ័យជម្នះនេះបានន័យថាសាមូរ៉ៃជប៉ុនមានពិន្ទុនាំមុខរហូតដល់ទៅ៦ពិន្ទុឈរនៅលើកំពូលតារាងពូល B ហើយក៏ជួយដឹកដៃក្រុមអារ៉ាប៊ីសាអូឌីតដែលមានពិន្ទុ ១៩ ពិន្ទុ ឈរពីលើអូស្ត្រាលី ៤ពិន្ទុហើយនៅសល់២ប្រកួតក្នុងដៃ។ ជប៉ុននឹងអារ៉ាប៊ីសាអូឌីតជាក្រុមដែលឡើងទៅកាន់ការប្រកួត World Cup នៅប្រទេសកាតានាចុងឆ្នាំ ២០២២ បន្ទាប់ពីក្រុមកូរ៉េខាងត្បូង និង អ៊ីរ៉ង់។
 
អូស្រា្តលីជាក្រុមឈរលេខបីនៅសល់មួយប្រកួតដែលនៅសល់ នឹងត្រូវស្វែងរកឱកាសជាថ្មីនៅក្នុងការប្រកួតជម្រុះ World Cup ជុំទីបួនតំបន់អាស៊ីជាមួយក្រុមអេមីរ៉ាត់អារ៉ាប់រួម លីបង់ និង អ៊ីរ៉ាក់ ដើម្បីរកកន្លះកៅអីទៅកាតា ដោយជាមួយក្រុមដែលមកពីតំបន់ទ្វីបអាម៉េរិកដែលមានកន្លះកៅអីដូចគ្នា៕
 

Tag:
 World Cup 2022
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com