ជាតិ
បើឃើញបទល្មើសនេសាទ ពលរដ្ឋអាចរាយការណ៍បន្ទាន់ទៅក្រសួងតាមប្រព័ន្ធ HotLine
25, Mar 2022 , 3:46 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ នាថ្ងៃទី២៥ ខែមីនា បានប្រកាសលេខទូរសព្ទទាន់ហេតុការណ៍ (HotLine) សម្រាប់សារធាណជន និងបណ្តាសារព័ត៌មាន ដែលបានជួបប្រទះបទល្មើសជាក់ស្តែង។




ទូរសព្ទលេខ ០១២ ៩៩៥ ៦៦៥, ០១៧ ៧៣៥ ១៩៦, ០១២ ៨៧១ ០៧១ ជាប្រព័ន្ធ HotLine ដែលក្រសួងកសិកម្ម ផ្តល់សម្រាប់ទំនាក់ទំនងពេលពលរដ្ឋឃើញបទល្មើសនេសាទ។ បើតាមក្រសួង នេះជាការអនុវត្តតាមបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពិធីបិទសន្និបាតប្រចាំឆ្នាំ កាលពីថ្ងៃទី២៣ ខែមីនា។

ក្រសួងកសិកម្មបានអះអាងថា ខ្លួនបាន និងកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការបង្ក្រាបបទល្មើសជលផលនៅជុំវិញបឹងទន្លេសាប ជាពិសេសបទល្មើសអូសអួន ឆក់ និងបទល្មើស ផ្សេងទៀតដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ធនធានជលផល៕

© រក្សាសិទ្ធិដោយ thmeythmey.com