កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo បានពាន FIFA Ballon d’Or ជាលើកទី២ ក្រោយរង់ចាំ៥ឆ្នាំ 14, Jan 2014 , 2:57 am
Ronaldo បានពាន Ballon d'Or ជាលើកទីពីរ។ រូបថត FIFA
× កាលពីឆ្នាំ២០០៨ Cristiano Ronaldo បានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ «Ballon d’Or»។ នៅរាត្រីថ្ងៃចន្ទនៅទីក្រុងហ្សួរិច ប្រទេសស្វ៊ីស ខ្សែប្រយុទ្ធព័រទុយហ្គាល់ និងក្លិប Real Madrid រូបនេះ បានឈ្នះជាលើកទីពីរ (បច្ចុប្បន្ន FIFA Ballon d’Or) ដោយបានការគាំទ្រលើស Lionel Messi និង Franck Ribéry។
Ronaldo បានសំឡេងគាំទ្រ ២៧,៩៩ភាគរយ ខណៈ ខ្សែប្រយុទ្ធអាហ្សង់ទីន Messi នៃក្លិប Barcelona ដែលឈ្នះ៤លើកជាប់គ្នាកន្លងមក ទទួលបានសំឡេងគាំទ្រ ២៤,៧២ភាគរយ ហើយខ្សែបម្រើបារាំង Frank Ribéry នៃក្លិប Bayern Munich ទទួលបានសំឡេងគាំទ្រ ២៣,៣៦ភាគរយ។
កីឡាការិនី Nadine Angerer នៃក្រុមជម្រើសជាតិអាល្លឺម៉ង់ឈ្នះពាន Ballon d’Or ផ្នែកស្ត្រី ខណៈស្តេចបាល់ទាត់ប្រេស៊ីល លោក Pelé ដែលឈ្នះពានរាប់មិនអស់ពីអតីតកាល ត្រូវបានផ្តល់នូវការលើកទឹកជាមួយនឹង FIFA Ballon d’or Prix d’Honneur (ពានកិត្តិយស)៕
© រក្សាសិទ្ធិដោយ thmeythmey.com