ពីនេះ ពីនោះ
«ជ្រក» មានន័យថា ចូលពឹងអាស្រ័យ, «ជ្រោក» ដែលមិនហាប់ មិនណែន
29, Mar 2022 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
«ជ្រក» និង «ជ្រោក» មិនមានន័យដូចគ្នាឡើយ ប៉ុន្តែយើងអាចសរសេរច្របូកច្របល់គ្នា បើសិនជាមិនបានចូលផ្ទៀងផ្ទាត់ក្នុងវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត ទេនោះ។
 
«ជ្រក» មានន័យថា ចូលពឹងអាស្រ័យក្នុងម្លប់; ពឹងពាក់អាស្រ័យដោយសារបុណ្យអំណាច ។ ជ្រកកោន ចូលជ្រកអាស្រ័យដោយឱនលំទោន គឺពឹងពាក់អាស្រ័យដោយសារបុណ្យអំណាចអ្នកដទៃឲ្យបានសុខចំពោះខ្លួន ។
 
រីឯ «ជ្រោក» មានន័យថា ដែលល្ហោសៗ, ស្គោក, មិនហាប់, មិនណែន, មិនម៉ដ្ឋ។ សាច់ជ្រោក ។ ជ្រោកជ្រាក ដែលជ្រោករយាក, ជ្រោកខ្លាំង។ ដែលខ្ជីខ្ជា។ ពាក្យជ្រោកជ្រាក ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com