រថយន្ត
អន្តរជាតិ
ទីផ្សាររថយន្ត​ចិន បាន​ការគាំទ្រ​កាន់តែច្រើនពីអ្នក​ប្រើប្រាស់ក្នុងស្រុករបស់ខ្លួននាពីរខែដើមឆ្នាំនេះ
28, Mar 2022 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
រថយន្តដឹកអ្នក​ដំណើរជាង១,៦៣លាន​គ្រឿងដែល​ជាផលិតផលយីហោក្នុង​ស្រុក​របស់​ចិន ត្រូវបាន​លក់​ចេញនៅទូទាំង​ប្រទេស​ នា​​២ខែ​ដើម​ឆ្នាំ២០២២នេះ ពោលគឺមាន​កំណើន​២០,៣ភាគរយ​នា​រយៈពេលដូចគ្នាកាលពីឆ្នាំមុន។​ នេះ​បើតាមទិន្នន័យ​​របស់​​សមាគម​សហគ្រាសយានយន្តចិន (CAAM) ។
 
តួលេខរបស់ CAAM បាន​បង្ហាញថា ភាគហ៊ុននៃ​ទីផ្សា​រម៉ាក​រថយន្តដឹកអ្នក​ដំណើរ​​ចិន មាន​ ៤៤,៦ភាគរយ​នាអំឡុងខែមករា-កុម្ភៈ កន្លងមក ដោយ​កើនឡើង​ចំនួន ២,២ភាគរយ​ ។
 
យោងតាម​ការផ្សាយ​របស់ទីភ្នាក់ងារព័ត៌មានស៊ីនហួ ត្រឹមតែអំឡុង​​ខែកុម្ភៈប៉ុណ្ណោះ ការលក់រថយន្តដឹកអ្នកដំណើរ​ (Chinese brand) នៅ​ក្នុងប្រទេសចិន កើន ២៧,៩ភាគរយ ដោយមាន​ប្រមាណជាង​៦៣ម៉ឺន​គ្រឿង។ 
 
រោងចក្រ​ផលិត​​រថយន្តដឹកអ្នក​ដំណើរធំៗនៅ​ចិន មាន​ដូចជា SAIC Motor, FAW Group, Dongfeng Motor, BAIC Group, Changan Group, Brilliance Auto, Chery Automobile ដែល​គ្រប់គ្រង​ដោយរដ្ឋ។ Fujian Motors គ្រប់ដោយ​រដ្ឋថ្នាក់មូលដ្ឋាន។
 
រីឯរោងចក្រមួយចំនួន​ គ្រប់គ្រងដោយក្រុមហ៊ុនសាធារណៈ ដែលរួមមាន GAC Group, BYD Company, Great Wall Motors, JAC Motors ខណៈ Geely គ្រប់ដោយឯកជន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com