កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូអាហ្សង់ទីន៖ ពេលនេះមិនមែនជាពេលត្រឹមត្រូវដែលអាហ្សង់ទីនគិតពីអនាគតគ្មាន Messi ឡើយ
29, Mar 2022 , 3:42 pm        
រូបភាព
រូបភាព៖Goal
រូបភាព៖Goal
លោក Lionel Scaloni គ្រូបង្វឹកក្រុមអាហ្សង់ទីន នាថ្ងៃទី២៨ខែមីនា បាននិយាយថា ពេលនេះមិនមែនជាពេលដ៏ត្រឹមត្រូវឡើយសម្រាប់ការគិតពីអនាគតក្រុមអាហ្សង់ទីននៅពេលដែលគ្មានខ្សែប្រយុទ្ធ Lionel Messi ។

ម្ចាស់ពានរង្វាន់ Ballon d’Or ៧សម័យ Messi បានប្រាប់ទៅកាន់អ្នកកាសែតនៅថ្ងៃទី២៦ ខែមីនា ថា នឹង គិតគូរអនាគតរបស់ខ្លួនក្រោយ World Cup 2022 ។ យ៉ាងណាមិញ ខ្សែប្រយុទ្ធ ក៏បានសារភាពថា នៅតែមិនដឹងពីអនាគតនឹងអាចបន្តជាមួយការប្រកួតអន្តរជាតិដល់ពេលណាឡើយ។ 
 
ចំណែកគ្រូបង្វឹកអាហ្សង់ទីន Lionel Scaloni វិញ ហាក់មិនចាប់អារម្មណ៍រឿងនេះទេ ដោយអះអាងថា ពេលនេះមិនមែនជាពេលត្រូវគិតពីអនាគតដែលអត់ Messi ឡើយ។
 
«បន្ទាប់ពីការប្រកួតនៅ World Cup រួច ពេលនោះអ្នកគ្រប់គ្នានឹងវាយតម្លៃរៀងៗខ្លួនពីអនាគតរបស់ពួកគេផ្ទាល់។ ខ្ញុំមិនមែនជាអ្នកសម្រេចចិត្តជំនួសកីឡាករឡើយ»។ លោក Scaloni បាននិយាយបែបនេះក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតទល់ក្រុមអេក្វាឌ័រ។ យ៉ាងណាមិញ គ្រូបង្វឹកអាហ្សង់ទីនលោក Scaloni ក៏បានគោរពការសម្រេចចិត្តរបស់ Messi ដែលអះអាងថា មិនអាចបន្តរហូតឡើយ។
 
ក្រោយការប្រកួតពានរង្វាន់ World Cup 2022 នៅកាតារួចរាល់ អនាគតរបស់កីឡាករក្រុមជម្រើសជាតិអាហ្សង់ទីន ៣រូបដែលត្រូវបានគេរំពឹងថា នឹងត្រូវបញ្ចប់មានខ្សែប្រយុទ្ធ Lionel Messi ខ្សែបម្រើ Angel Di Maria និងកីឡាករ Leandro Paredes៕
 
 

Tag:
 Lionel Scaloni
  Lionel messi
© រក្សាសិទ្ធិដោយ thmeythmey.com