កីឡាអន្តរជាតិ
អន្តរជាតិ
លោក បៃឌិន អញ្ជើញអត្តពលិកអាម៉េរិចប្រកួតអូឡាំពិកតូក្យូនិងប៉េកាំងឱ្យចូលរួមកម្មវិធីពិសេសនៅសេតវិមាន
29, Mar 2022 , 11:29 pm        
រូបភាព
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន នឹងអញ្ជើញក្រុមអត្តពលិកអូឡាំពិកនិងប៉ារ៉ាឡាំពិកអាម៉េរិកដែលចូលរួមប្រកួតនៅទីក្រុងតូក្យូ និងទីក្រុងប៉េកាំង សម្រាប់កម្មវិធីពិសេសមួយនៅឯសេតវិមាននាដើមខែឧសភាខាងមុខ។ នេះបើតាមការប្រកាសរបស់ប្រធានគណៈកម្មាធិការអូឡាំពិកនិងប៉ារ៉ាឡាំពិកអាម៉េរិក (USOPC) នាថ្ងៃទី២៨ ខែមីនា។

បើតាមការលើកឡើងពីសំណាក់អ្នកស្រី Sarah Hirshland ប្រធាន USOPC កម្មវិធីដ៏ពិសេសនៅសេតវិមានលើកនេះ នឹងជាព្រឹត្តិការណ៍អញ្ជើញភ្ញៀវដ៏ធំដំបូងសម្រាប់កីឡាកីឡាអូឡាំពិកពីរផ្សេងគ្នាក្នុងពេលតែមួយ។
 
«វាមិនមែនជារឿងដែលងាយស្រួលឡើយ ប៉ុន្តែយើងកំពុងគិតថា នឹងបញ្ចូលក្រុមអត្តពលិកអាម៉េរិកព្រមទាំងក្រុមមន្ត្រីនិងគ្រូបង្វឹកដែលស្ថិតនៅពីក្រោយការជោគជ័យរបស់ក្រុមអត្តពលិកទាំងអស់។»លោកស្រី Hirshland បាននិយាយបែបនេះ។
 
កាលប្រកួតព្រឹត្តិការណ៍អូឡាំពិកតូក្យូកាលពីឆ្នាំ២០២១ កន្លងទៅ ក្រុមអត្តពលិកអាម៉េរិករកបានមេដាយសរុបចំនួន១១៣ ក្នុងនោះមានមេដាយមាស ៣៩ ឈរកំពូលតារាង។ ក្នុងការប្រកួតព្រឹត្តិការណ៍អូឡាំពិកប៉េកាំងរដូវរងាឆ្នាំ ២០២២ អត្តពលិកអាម៉េរិកបានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៤ ដោយទទួលបានមេដាយសរុប២៥ ក្នុងនោះមេដាយមាស៨។
 
លើសពីនេះទៅទៀត លោកស្រី Hirshland បញ្ជាក់ថា កម្មវិធីនេះនឹងផ្តល់កិត្តិយសយ៉ាងខ្ពង់ខ្ពស់ដល់ក្រុមអត្តពលិកដែលបានបង្ហាញខ្លួនតំណាងឱ្យអាម៉េរិក ហើយវាងជាពេលវេលាដ៏សក្ដិសមបំផុតសម្រាប់ពួកគេ៕
 

Tag:
 ចូ បៃឌិន​
  Olympics Tokyo 2020 & Beijing 2022
© រក្សាសិទ្ធិដោយ thmeythmey.com