កីឡាអន្តរជាតិ
អន្តរជាតិ
Mane ថា មានសំណាងជាង Salah ដែលបានទៅលេង World Cup នៅកាតា
31, Mar 2022 , 2:34 pm        
រូបភាព
ខ្សែប្រយុទ្ធសេណេហ្កាល់ Sadio Mane ថ្ងៃទី៣០ ខែមីនា និយាយថា ខ្លួនមានមោទកភាពខ្លាំងដែលបានជួយសេណេហ្គាល់ឈ្នះអេហ្ស៊ីបឡើងទៅកាន់ World Cup។ Mane បន្ថែមថា រូបគេមានសំណាងជាងខ្សែប្រយុទ្ធ Mohamed Salah ដែលលេងនៅអង់គ្លេសជាមួយគ្នា។


សេណេហ្គាល់ទម្លាក់អេហ្ស៊ីបក្នុងការទាត់បាល់ពិន័យ១១ម៉ែត្រកាត់សេចក្តីនាទីក្រុងដាកា ដើម្បីកក់សំបុត្រយន្តហោះទៅកាតានៅចុងឆ្នាំ២០២២ ។ សេណេហ្គាល់ឈ្នះការស៊ុតបាល់ពិន័យលទ្ធផល ៣-១ ហើយ Sadio Mane ជាតួឯកចុងក្រោយដែលស៊ុតបាល់ទម្លាក់អេហ្ស៊ីប ខណៈដែលកីឡាករអេហ្ស៊ីប៣រូប រួមមាន ​Salah ស៊ុតបាល់មិនចូល។
 
នេះជាជ័យជម្នះលើកទីពីរសម្រាប់សេណេហ្កាល់លើអេហ្ស៊ីប។ Mane បានបង្ហាញអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង ហើយរូបគេទទួលស្គាល់ថាលទ្ធផលការប្រកួតទាំងពីរគឺមានការខុសគ្នាច្រើន។
 
«ខ្ញុំឈ្នះ២ដង គាត់ចាញ់២ដង។ ខ្ញុំពិតជាមានសំណាងជាងគាត់ដែលបានឡើងដល់កំពូល។ ខ្ញុំមានមោទកភាពដែលឈ្នះជើងឯក​ Africa Cup of Nations ហើយពេលនេះបានឡើងទៅប្រកួត World Cup ។ នេះជាក្តីសុបិនរបស់ខ្ញុំដែលទទួលបាន»។ Mane ប្រាប់ទៅកាន់ទូរទស្សន៍ OnTime Sports បែបនេះ។
 
យ៉ាងណាមិញខ្សែប្រយុទ្ធរបស់ក្រុមហង្សក្រហម Liverpool ទាំងពីរនឹងជួបជុំគ្នាឡើងវិញនៅសប្តាហ៍ក្រោយដែលជាការប្រកួតជំនួបទល់នឹងក្រុម Watford នៃការប្រកួត Premier League៕
 

Tag:
 Sadio Mane
  World Cup 2022
© រក្សាសិទ្ធិដោយ thmeythmey.com