កីឡាអន្តរជាតិ
អន្តរជាតិ
FIFA ៖ សំបុត្រជាង៨សែនសន្លឹកហើយ ត្រូវបានលក់សម្រាប់ World Cup 2022
31, Mar 2022 , 4:31 pm        
រូបភាព
នៅថ្ងៃបើកលក់ដំបូង យ៉ាងហោចណាស់សំបុត្រសម្រាប់ទស្សនាការប្រកួត World Cup 2022 នៅប្រទេសកាតាលក់អស់ ៨០៤,១៨៦សន្លឹក។ បើតាមការប្រកាសពីសហព័ន្ធបាល់ទាត់ពិភពលោក FIFA នាថ្ងៃទី៣០ ខែមីនា។


បើតាម FIFA ប្រទេសដែលបានទិញសំបុត្រ World Cup នៅកាតាច្រើនជាងគេមាន អាម៉េរិក អង់គ្លេស ម៉ិកស៊ិក អេមីរ៉ាត់អារ៉ាប់រួម អាល្លឺម៉ង់ ឥណ្ឌា ប្រេស៊ីល អាហ្សង់ទីន និងអារ៉ាប៊ីសាអូឌីត។ សំបុត្រសម្រាប់ការប្រកួតបើកឆាកនៅថ្ងៃទី២១ ខែវិច្ឆិកា និងវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី១៨ខែធ្នូ លក់ដាច់ច្រើនជាងសំបុត្រផ្សេងៗ។
 
ការចាប់ពូល World Cup ក៏នឹងត្រូវធ្វើឡើងនៅថ្ងៃទី១ ខែមេសា ខណៈការស្វែងរកក្រុមចំនួន ៣២ មិនទាន់គ្រប់នៅឡើយ។ ២៧ក្រុម រកឃើញរួចហើយ។
 
មិនត្រឹមតែប៉ុណ្ណោះ FIFA ក៏បានបញ្ជាក់ថា អ្នកគាំទ្រដែលមិនទាន់បានទិញសំបុត្រនាថ្ងៃបើកលក់ដំបូង ក៏នឹងមានឱកាសបន្តទៀត៕
 
 
 
 
 

Tag:
 FIFA
  World Cup Qatar 2022
© រក្សាសិទ្ធិដោយ thmeythmey.com