ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
Cambodianess
២៥ខេត្ត/រាជធានី
ភ្នំពេញ
បន្ទាយមានជ័យ
បាត់ដំបង
កំពង់ចាម
កំពង់ឆ្នាំង
កំពង់ស្ពឺ
កំពង់ធំ
កំពត
កណ្តាល
កោះកុង
កែប
ក្រចេះ
មណ្ឌលគិរី
ឧត្តរមានជ័យ
ប៉ៃលិន
ព្រះសីហនុ
ព្រះវិហារ
ពោធិ៍សាត់
ព្រៃវែង
រតនគិរី
សៀមរាប
ស្ទឹងត្រែង
ស្វាយរៀង
តាកែវ
ត្បូងឃ្មុំ
RFI
ជាតិ
អាជ្ញាធរសៀមរាប មមាញឹករៀបចំលម្អក្រុង ស្វាគមន៍ទេសចរនាបុណ្យចូលឆ្នាំខ្មែរ
02, Apr 2022 ,
10:39 am
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ បរិវេណតាមមាត់ស្ទឹងសៀមរាប ជាទីតាំងដែលហាក់មមាញឹកខ្លាំងក្នុងការរៀបចំ លម្អសោភ័ណភាពនានា សម្រាប់កម្មវិធីនាឱកាសចូលឆ្នាំខាងមុខនេះ។ រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំសង្រ្កាន្តសៀមរាប នៅតំបន់ស្ទឹងសៀមរាបនេះ ដោយមានកម្មវិធីកម្សាន្ត និងសិល្បៈចម្រុះផង។
ក្រុមការងារក្រុង និងសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប មានភាពមមាញឹក រៀបចំសោភ័ណភាព ដោយមានការរៀបចំភ្លើងបំភ្លឺតាមស្ពាន ឆាកតន្រ្តី ឆាករាំសិល្បៈ ទូកខ្នាតតូច ផែមាត់ទឹក។ល។ ត្រៀមសម្រាប់ព្រឹត្តិការណ៍ សង្រ្កាន្តសៀមរាប។ អភិបាលខេត្តសៀមរាប ប្រកាសថា សង្រ្កាន្តសៀមរាប ឆ្នាំ២០២២ នេះ ធ្វើឡើងរយៈពេល៥ថ្ងៃ ពីថ្ងៃទី១២ ដល់១៦ ខែមេសា នៅបរិវេណមាត់ស្ទឹងសៀមរាប និងកម្មវិធីសិល្បៈ នៅតំបន់ប្រាសាទចៅសាយទេវតា និងប្រាសាទធម្មនន្ទ ក្នុងរមណីយដ្ឋានអង្គរ។
សោភ័ណភាព អនាម័យក្នុងក្រុង ពិសេសតាមបណ្ដោយផ្លូវ៣៨ខ្សែ ក៏ត្រូវបានពង្រឹងផងដែរ។ លោក ទៀ សីហា បានអំពាវនាវឱ្យពលរដ្ឋតាមបណ្ដោយផ្លូវ ចូលរួមជាមួយអាជ្ញាធរ ដើម្បីភាពស្អាតរបស់ខេត្តទាំងអស់គ្នា។ ការរៀបចំនេះ ក៏ស្របពេលដែលរាជរដ្ឋាភិបាល នឹងរៀបចំពិធីសម្ពោធផ្លូវ៣៨ខ្សែ នាផ្លូវការនាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២នេះ។
សូមទស្សនា ទិដ្ឋភាពនៃការរៀបចំលម្អ សោភ័ណភាពក្រុងសៀមរាប មុនបុណ្យចូលឆ្នាំខ្មែរដូចតទៅ៖
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com