កីឡាអន្តរជាតិ
អន្តរជាតិ
រុស្ស៊ីដកពាក្យបណ្តឹងប្រឆាំងបម្រាម FIFA ក្រោយមិនអាចប្រកួតជម្រុះ World Cup 06, Apr 2022 , 11:37 am
× តុលាការអាជ្ញាកណ្តាលកីឡា (CAS) ថ្ងៃទី៥ ខែមីនា បាននិយាយថា សហព័ន្ធបាល់ទាត់រុស្ស៊ីបានដកពាក្យបណ្តឹងប្រឆាំងបម្រាមប្រកួតជម្រុះ World Cup ពីសំណាក់សហព័ន្ធបាល់ទាត់ពិភពលោក FIFA។
ក្រុមជម្រើសជាតិរុស្ស៊ី និងក្លិបរុស្ស៊ី រងបម្រាមពីសហព័ន្ធបាល់ទាត់ FIFA និងសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA ក្រោមហេតុផលថា ប្រទេសមហាអំណាចមួយនេះ វាយប្រហារចូលលុកលុយប្រទេសអ៊ុយក្រែន។
«ដំណើរការនេះនឹងបិទបញ្ចប់ក្នុងពេលឆាប់ៗ»។ តុលាការ CAS បាននិយាយបែបនេះ។
ទោះបីជាត្រូវដកពាក្យបណ្តឹងដែលប្រឆាំងតវ៉ាជាមួយ FIFAក្តី តែសហព័ន្ធបាល់ទាត់រុស្ស៊ី បានអះអាងថា នឹងនៅតែបន្តប្តឹងប្រឆាំងបម្រាមពីសំណាក់ UEFA ដែលហាមឃាត់ការប្រកួតរបស់ក្លិប ក្នុងប្រទេសរុស្ស៊ី។
យ៉ាងណាមិញតុលាការអាជ្ញាកណ្តាលកីឡា (CAS) បានបន្ថែមថា ខ្លួននឹងមិនដកបម្រាមរបស់ UEFA ដែលបានដាក់លើប្រទេសរុស្ស៊ីឡើយ ។
គួរបញ្ជាក់ថា នាជំនួបជម្រុះ World Cup វគ្ក Play-off ពាក់កណ្តាល់ផ្តាច់ព្រ័ត្រ ប្រទេសប៉ូឡូញ ដែលត្រូវប្រកួតជាមួយរុស្ស៊ី បានឡើងដោយស្វ័យប្រវត្តិ ទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ Play-off ជាមួយស៊ុយអែត។ ប៉ូឡូញបំបាក់ស៊ុយអែត ទទួលបានកៅអីជុំផ្តាច់ព្រ័ត្រ World Cup នៅប្រទេសកាតា៕
Tag:
FIFA
World Cup 2022 Qatar
រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com