អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន អិន ស៊ី អិច ហុងដា ដាក់ចេញនូវទស្សនវិស័យថ្មីក្នុងឆ្នាំ២០២២
12, Apr 2022 , 10:59 am        
រូបភាព
ក្រុមហ៊ុន អិន ស៊ី អិច  ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខ នូវផលិតផលរបស់ Honda ជាច្រើនប្រភេទ ដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគុណភាពខ្ពស់ និងបច្ចេកវិទ្យាឈានមុខគេ។
 
ផលិតផលរបស់ Honda រួមមានដូចជា៖ 
- ម៉ូតូ Honda    - រថយន្ត Honda  - និងម៉ាស៊ីនកសិឧស្សាហកម្ម Honda  
កាលពីឆ្នាំ2021 ក្រុមហ៊ុន NCX បានដាក់ចេញនូវទស្សនវិស័យ “WeTOGETHER”  ក្នុងន័យរួមដំណើរជាមួយប្រជាជនកម្ពុជាដើម្បីសម្រេចរាល់ក្ដីស្រមៃ ដោយតែងតែផ្ដល់នូវផលិតផលហុងដា     ជាច្រើនប្រភេទប្រកបដោយគុណភាពខ្ពស់ បច្ចេកវិទ្យាទំនើបទាន់សម័យ និងធនក្នុងការប្រើប្រាស់គង់វង្សយូរអង្វែង ។
 

ទស្សនវិសយ័ថ្មីក្នុងឆ្នាំ2022 របស់យើងគឺ TOMORROW TOGETHER  “យើងឆ្ពោះទៅមុខជាមួយគ្នា” 
 



ជាមួយចក្ខុវិស័យសម្រាប់ ថ្ងៃអនាគត NCX នឹងបន្តឆ្ពោះទៅមុខជានិច្ច ពួកយើងនឹងមិនបញ្ឈប់ការផ្តល់ជូននូវសេចក្ដីរីករាយ ប្រកបដោយសក្តានុពលនៃជីវិតប្រចាំថ្ងៃ ហើយនឹងធ្វើឱ្យមនុស្សគ្រប់រូប បានចូលរួមចំណែកជំរុញសង្គមជាតិរីកចម្រើនជាលំដាប់។
 
ក្រុមហ៊ុន NCX នៅតែបន្តសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់ លើបច្ចេកវិទ្យាដ៏ទំនើបៗរបស់ហុងដា ដើម្បីឆ្លើយតបតាមតម្រូវការ និងសមស្របទៅនឹងការរីកលូតលាស់ ជាដរាបរបស់សង្គមកម្ពុជា។
 
យើងជឿជាក់ថា បច្ចេកវិទ្យាអាចធ្វើឱ្យពិភពលោកទាំងមូលកាន់តែប្រសើរឡើង។ ជាច្រើនឆ្នាំមកនេះ ពួកយើងបានចូលរួមចំណែក ដោយនាំមកនូវបច្ចេកវិទ្យាថ្មីៗ ទំនើបឈានមុខ បំពេញរាល់តម្រូវការ និងសម្រួលដល់ការរស់នៅប្រចាំថ្ងៃ។
 

 
ក្រុមហ៊ុន NCX ផ្ដល់ជូនជាទីគាប់ចិត្តបំផុត ដោយផលិតផលមានគុណភាពខ្ពស់ និងសេវាកម្មក្រោយការលក់គ្រប់ទីកន្លែង ប្រកបដោយវិជ្ជាជីវៈ និងគ្រឿងបន្លាស់សុទ្ធរបស់ហុងដា សម្រិតសម្រាំងជូនអតិថិជន ហើយពួកយើង តែងតែឆ្លើយតបទៅនឹងការលើកកម្ពស់ផ្នែកសុវត្ថិភាពបើកបរ ក្នុងសង្គមឆ្ពោះទៅមុខជាលំដាប់។ ព្រោះយើងមិនត្រឹមតែបង្កើតនូវភាពរីករាយ ជូនអតិថិជនតែប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ផ្តល់នូវភាពរីករាយ ជូនទៅកាន់ប្រជាជនកម្ពុជាទាំងមូលផងដែរ។


 
Tomorrow with Quality (SALES)
ឆ្ពោះទៅមុខជានិច្ច ប្រកបដោយគុណភាពខ្ពស់ 
Tomorrow with Genuineness (SPARE PARTS)
ឆ្ពោះទៅមុខជានិច្ច ជាមួយគ្រឿងបន្លាស់សុទ្ធរបស់ហុងដា
 
Tomorrow with Care (SAFETY)
ឆ្ពោះទៅមុខជានិច្ច ដោយលើកកម្ពស់សុវត្ថិភាពលើដងផ្លូវ
Tomorrow with Professional (SERVICE)
ឆ្ពោះទៅមុខជានិច្ច ជាមួយការផ្តល់ជូននូវសេវាកម្មប្រកបដោយវិជ្ជាជីវៈ
 
ក្រុមហ៊ុន NCX បានក្លាយជាក្រុមហ៊ុនដ៏ជោគជ័យ និងធំជាងគេបំផុតមួយនៅក្នុងប្រទេសកម្ពុជា និងជាក្រុមហ៊ុនឈានមុខគេលំដាប់ថ្នាក់លេខ១ នៅក្នុងវិស័យទោចក្រយានយន្ត។ ហើយយើងមានតំណាងចែកចាយរាប់រយសាខា រួមជាមួយសាខាធំ និងសាខាតូចៗ នៅទូទាំងប្រទេស។ យើងបាននិងកំពុងបន្តអភិវឌ្ឍបណ្តាញចែកចាយ ឱ្យក្លាយជាកន្លែងរបស់អ្នករាល់គ្នាជឿទុកចិត្ត និងរីករាយ ក្នុងការទទួលយកសេវាកម្មក្រោយការលក់ដ៏ល្អបំផុត។ 
 
បុគ្គលិកផ្នែកបច្ចេកទេសគ្រប់រូបមានចំណេះដឹង ជំនាញច្បាស់លាស់ មានការបណ្តុះបណ្តាលត្រឹមត្រូវ និងមានឧបករណ៍ជួសជុលគ្រប់គ្រាន់ ស្របតាមបទដ្ឋានបច្ចេកទេសហុងដា ផ្តល់នូវទំនុកចិត្តខ្ពស់ក្នុងការជុសជុល។ ជាមួយគ្នានេះផងដែរផ្នែកសេវាកម្មអតិថិជន មានភាពរួសរាយរាក់ទាក់ និងទទួលយ៉ាងកក់ក្តៅ ដើម្បីប្រាកដថា អតិថិជនរបស់យើង នឹងទទួលបានសេវាកម្មល្អបំផុត។
 
ក្រុមហ៊ុន ភ្នំពេញ ហុងដា ដែលស្ថិតក្រោមសម្ព័ន្ធក្រុមហ៊ុន NCX ប្ដេជ្ញាផ្ដល់ជូននូវ រថយន្តប្រកបដោយគុណភាព សុវត្ថិភាពខ្ពស់ និងសេវាកម្មក្រោយការលក់ ដ៏ល្អបំផុត ជូនអតិថិជន។  ការរំពឹងទុករបស់អតិថិជន ត្រូវបានបំពេញជូនយ៉ាងយកចិត្តទុកដាក់ ពីសំណាកបុគ្គលិកគ្រប់ជាន់ថ្នាក់។
 


ម្រាប់ព័ត៌មានបន្ថែម៖ 010 922 922 ឬ ចូលទៅកាន់គេហទំព័រ : https://ncxhonda.com/
 
(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com