អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន កូកា-កូឡា អបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរជាមួយនឹងយុទ្ធនាការ “សិរីសួស្តីចូលផ្ទះរីករាយ បុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ”
12, Apr 2022 , 12:29 pm        
រូបភាព
 ភ្នំពេញ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២៖ ភេសជ្ជៈ កូកា-កូឡា ដែលជាម៉ាកយីហោភេសជ្ជៈ ពេញនិយមបំផុតនៅប្រទេសកម្ពុជា បានប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ ជាមួយនឹងយុទ្ធនាការ “សិរីសួស្តីចូលផ្ទះរីករាយបុណ្យចូលឆ្នាំថ្មី ប្រពៃណី ខ្មែរ” ពោលគឺជាយុទ្ធនាការឆ្នាំថ្មីមួយដែលត្រូវបានប្រារព្ធធ្វើឡើង ជាមួយភាពរីករាយពិតប្រាកដ របស់សហគមន៍ និងការជួបជុំគ្នា។
 


លោក មាស វុត្ថា នាយកផ្នែកលក់ និងពាណិជ្ជកម្មនៃក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានមានប្រសាសន៍ថា៖ «យើងភាគច្រើនក្នុងប្រទេសកម្ពុជា បានធំធាត់ឡើងជាមួយភេសជ្ជៈ កូកា-កូឡា។ ក្នុងនាមជាម៉ាកយីហោមួយ យើងទទួលស្គាល់ថា យើងពិតជាមានសំណាងណាស់ដែលមានឱកាសស្ថិតនៅតុអាហាររួម និងមានឱកាសឃើញទិដ្ឋភាពរីករាយពិតប្រាកដរបស់អ្នកញុំា ជាពិសេសភាពរីករាយ ក្នុងរដូវបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។ តាមរយៈការទទួលទានអាហារ ជាមួយភេសជ្ជៈកូកា-កូឡាជុំគ្នានេះ យើងទាំងអស់គ្នា ទទួលបានភាពរីករាយ និងការផ្សាភ្ជាប់ទំនាក់ទំនង ជាមួយនឹងមនុស្សជាទីស្រលាញ់ មិនថាក្នុងន័យមិត្តភាព ឬសហគមន៍»។


 
បន្ថែមពីលើយុទ្ធនាការនេះ សិល្បករ និងតារាល្បីៗ នឹងបង្ហាញខ្លួនតំណាងឱ្យកូកា-កូឡាក្នុងព្រឹត្តិការណ៍ «ភូមិសិរីសួស្តីកូកា-កូឡា» នៅតាមទីតាំង ដើម្បី “នាំមកវិញនូវភាពសប្បាយរីករាយ និងល្បែងប្រជាប្រិយ ប្រពៃណីជាតិ” នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង។
 
សិល្បករ និងតារាល្បីៗ នឹងចូលរួមលេងល្បែងប្រជាប្រិយ ដែលមានដូចជា បោះអង្គញ់ លាក់កន្សែង ដណ្ដើមស្លឹកឈើ ចោលឈូង វាយក្អម និងទាញព្រ័ត្រជាដើម។ ទន្ទឹមនឹងនេះ ក៏មានឱកាសថតរូប “Selfie” ជុំគ្រួសារ ដែលរូបនោះ នឹងបង្ហាញផ្ទាល់លើអេក្រង់ LED នៅផ្សារទំនើបផងដែរ។ លើសពីនេះ សិល្បករ សិល្បការិនី និងតារាល្បីៗ មានឈោ្មះបោះសំឡេងនៅព្រះរាជាណាចក្រកម្ពុជា ក៏នឹងមានវត្តមានក្នុងការប្រគំតន្ត្រីផងដែរ។
  


សិល្បករ និងតារាល្បីៗ នឹងអញ្ជើញចូលរួម «ភូមិសិរីសួស្តីកូកា-កូឡា» នៅតាមទីតាំងកម្មវីធីដូចកាលវិភាគខាងក្រោម៖
 
• ផ្សារ K-Mall ចាប់ពីថ្ងៃទី២៥ ដល់២៧ ខែមីនា ពីម៉ោង៩ព្រឹក ដល់៩យប់
• ផ្សារទំនើបអ៊ីអន សែនសុខ ចាប់ពីថ្ងៃទី១ ដល់៣ ខែមេសា ពីម៉ោង៩ព្រឹក ដល់ ៩យប់
• ផ្សារទំនើប Exchange Square ចាប់ពីថ្ងៃទី៨ ដល់១០ ខែមេសា ពីម៉ោង៩ព្រឹក ដល់ ៩យប់
 
ទស្សនៈ នៃ «សិរីសួស្តីចូលផ្ទះរីករាយបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ» របស់ភេសជ្ជៈ កូកា-កូឡា ជឿថា ភាពរីករាយ អាចកើតមាននៅគ្រប់ទីកន្លែង។ ភាពរីករាយអាចកើតមាន ទោះក្នុងពេលវេលាដ៏ស្ងប់ស្ងាត់ ក៏អាចកើតមានក្នុងពេលវេលា អូអ៊រនៃការប្រារព្ធពិធីធំៗ។ ភាពរីករាយ ក៏អាចកើតឡើងនៅពេលយើងទទួលបាន បទពិសោធថ្មី និងការចងចាំណាមួយដែលនឹកស្មានមិនដល់។ ភាពរីករាយកើតមានពិតប្រាកដ នៅពេលអ្នកនៅជាមួយមនុស្សជាទីស្រឡាញ់ ក៏ដូចជាជាមួយសហគមន៍របស់យើង មិនថាទំនាក់ទំនងទាំងនេះ កើតឡើងដោយផ្ទាល់ ឬតាមរយៈអនឡាញនោះទេ។
 


ក្រុមហ៊ុន កូកា-កូឡា កម្ពុជា មានសកម្មភាពជាច្រើន សម្រាប់អបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។ សូមចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មី ជាមួយនឹងយុទ្ធនាការ #BringHometheMagic និងសូមរីករាយជាមួយអ្នកជុំវិញខ្លួនក្នុងឱកាសនេះ ឱ្យធ្វើឱ្យពេលវេលានេះ ពោរពេញដោយភាពរីករាយពិតប្រាកដ។ ដើម្បីស្វែងយល់បន្ថែម សូមចូលទៅកាន់ #ភាពរីករាយដ៏ពិតប្រាកដ #CocaColaKH)៕
 
(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com