អត្ថបទពាណិជ្ជកម្ម
ក្រុមនិសិ្សតឆ្នើម៤រូប បានឈ្នះការប្រកួតថ្នាក់ជាតិ SmartStart Unipreneur Learning Platform Hackathon រួចបានឱកាសដំណើរសិក្សាបច្ចេកវិទ្យាទៅប្រទេសសិង្ហបុរី
12, Apr 2022 , 3:25 pm        
រូបភាព
ខេត្តតាកែវ៖ កម្ពុជា ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ – ក្នុងចំណោមក្រុមឆ្នើមចំនួន ១១ មកពីសាកលវិទ្យាល័យចំនួន ៦ ទូទាំងប្រទេសកម្ពុជា  ក្រុម «វេលា» ដែលមានសមាជិក៤ នាក់ មកពីសាកលវិទ្យាល័យពុទ្ធិសាស្រ្ត ត្រូវបានជ្រើសរើសជាក្រុមជ័យលាភី ដំបូងគេបង្អស់ ក្នុងកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិ SmartStart Unipreneur Learning Platform (ULP) Hackathon។ សមាជិកក្រុមជ័យលាភី នឹងទទួលបានការឧបត្ថម្ភ លើកម្មសិក្សាបច្ចេកវិទ្យាទៅកាន់ប្រទេសសិង្ហបុរី។   
 
ក្រុមឆ្នើមទាំង ១១ក្រុម បានចូលរួមក្នុងកម្មវិធីប្រកួតប្រជែង (hackathon) រយៈពេលពីរថ្ងៃកន្លះ ដែលពួកគេបានបង្កើតគំនិតអាជីវកម្ម សិក្សាទៅលើទីផ្សារ សាកល្បងបង្កើតគំរូផលិតផល និងយុទ្ធសាស្ត្រក្នុងទីផ្សារ។ កម្មវិធីដែលជាគំនិតផ្តួចផ្តើម របស់ប្រតិបត្តិករទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា ក្រុមហ៊ុន Smart Axiata និង Impact Hub Phnom Penh បានប្រព្រឹត្តឡើង កាលពីថ្ងៃទី០៧ ដល់ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២២។
 
បន្ទាប់ពីបង្ហាញគំនិតនៃអាជីវកម្ម ដែលជួយឱ្យអ្នកប្រើប្រាស់គ្រប់គ្រងពេលវេលា របស់ពួកគេ បានប្រសើរជាងមុន  ក្រុមវេលា យកបានជ័យជម្នះលើក្រុមចំនួន ១០ ផ្សេងទៀត ក្នុងការបញ្ចុះបញ្ចូលក្រុមគណៈកម្មការចៅក្រម ឱ្យគាំទ្រគំនិត ដំណោះស្រាយ និងផលិតផល ដែលគួរឲ្យកោតសសើររបស់ពួកគេ។
  

សមាជិកក្រុមជ័យលាភី«វេលា» ហួរ ឡេងហ៊ុយ បានឲ្យដឹងថា៖ «ខ្ញុំគិតថាមនុស្សគ្រប់គ្នា គួររៀនអំពីភាពជាសហគ្រិន និងចាប់យកផ្នត់គំនិតសហគ្រិន។ អំឡុងពេលនៃការសិក្សារបស់ខ្ញុំ ក្នុងមុខវិជ្ជានៃកម្មវិធី SmartStart ULP និងវគ្គ Hackathon ខ្ញុំគ្រាន់បើជាងមុន ក្នុងការវិភាគបញ្ហាស្មុគស្មាញ ហើយខ្ញុំកាន់តែមានទំនុកចិត្តជាងមុន ក្នុងការប្រើប្រាស់ការច្នៃប្រឌិត និងការស្រាវជ្រាវ ដើម្បីទទួលបានដំណោះស្រាយ ប្រកបដោយភាពច្នៃប្រឌិត ក្នុងរយៈពេលដ៏ខ្លី។ សំខាន់បំផុត ខ្ញុំទទួលបានជំនាញផ្នែកកិច្ចសហការ ដើម្បីធ្វើការងារជាក្រុម ប្រកប ដោយផលិតភាព។»
 
ព្រឹត្តិការណ៍ប្រកួតផ្តាច់ព្រ័ត្រដ៏ធំមួយ បានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យ ទី១០ ខែមេសា នៅក្នុងខេត្តតាកែវ ដោយមានគណៈកម្មការចូលរួមដូចជា កញ្ញា លក្ខិណា សារឿន អ្នកគ្រប់គ្រងក្រុមហ៊ុន She Investment ប្រចាំកម្ពុជា លោក វុទ្ធី ឧត្តម ប្រធានផ្នែកជ្រើសរើសបុគ្គលិក ពីក្រុមហ៊ុន Smart Axiata លោក អ៊ុច សារ៉ាត់ សហស្ថាបនិក Karot Market កញ្ញា ស៊ិន វណ្ណដារ៉ា អ្នកគ្រប់គ្រងកម្មវិធី និងផ្នែកច្នៃប្រឌិតនៃ Impact Hub ភ្នំពេញ។
 
លោក Feiruz Ikhwan នាយកប្រតិបត្ដិស្តីទី របស់ក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «កម្មវិធី SmartStart ULP បង្កើតអ្នកដឹកនាំសម្រាប់ពេលអនាគត ដែលមានសមត្ថភាពដើម្បីដោះស្រាយបញ្ហាប្រឈម នៅក្នុងប្រទេសកម្ពុជា។ តាមរយៈកម្មវិធីសិក្សានេះ ដែលលើកទឹកចិត្តសិស្សានុសិស្សគ្រប់មជ្ឈដ្ឋាន ឱ្យទទួលយកផ្នត់គំនិតសហគ្រិន ស្វែងយល់អំពីសារៈសំខាន់នៃភាពសកម្ម ភាពចង់ដឹង-ចង់ឃើញ នៅក្នុងពិភពលោក ដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ ជំនាញទាំងអស់នេះ ក៏នឹងចូលរួមយ៉ាងសំខាន់ ក្នុងការជួយប្រទេសកម្ពុជា ក្នុងការកសាងវិស័យព័ត៌មាន ការទំនាក់ទំនង និងបច្ចេកវិទ្យាដ៏រឹងមាំ ជាមួយនឹងសេដ្ឋកិច្ចឌីជីថល ដែលកំពុងរីកចម្រើន។ ដោយមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមូលនិធិកសាងសមត្ថភាព និងស្រាវជ្រាវ យើងសង្ឃឹមថា នឹងពង្រីកកម្មវិធីនេះ ដើម្បីឈានទៅដល់និស្សិតសាកលវិទ្យាល័យកម្ពុជាកាន់តែច្រើន។»
ជាវគ្គសិក្សាដែលត្រូវបានទទួលស្គាល់ វគ្គសិក្សានេះ មានរយៈពេល ៤៥ ម៉ោង ហើយមានសិស្សជាង ១ ០០០ នាក់ បានចុះឈ្មោះចូលរៀននិងមានសហគ្រិន និងសាស្ត្រាចារ្យចំនួន ៣៥ នាក់ បានចូលរួមក្នុងវគ្គបណ្តុះបណ្តាល សម្រាប់បង្រៀនវគ្គសិក្សា។
 



កញ្ញា គឹម កុសុម៉ា នាយកផ្នែកអភិវឌ្ឍ អាជីវកម្ម និងឌីជីថលរបស់ Impact Hub Phnom Penh បានឲ្យដឹងថា៖  «កម្មវិធី Hackathon គឺជាការបង្ហាញលទ្ធផលដ៏អស្ចារ្យ នៃការងារ ដែលយើងបានចូលរួមធ្វើ នៅក្នុងកម្មវិធីចាប់តាំងពី ២ ឆ្នាំកន្លងមកនេះ ដោយធ្វើការរួមគ្នាជាមួយក្រុមហ៊ុន Smart Axiata ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សាកលវិទ្យាល័យដៃគូ សាកលវិទ្យាធិការ ព្រឹទ្ធបុរស និងសហគ្រិន សាស្ត្រាចារ្យក្នុងស្រុក និងសិស្សានុសិស្ស ដើម្បីលើកកម្ពស់ការអប់រំសហគ្រិនភាពនៅកម្ពុជា។»
 
ជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការរួម ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រុមហ៊ុន Smart Axiata និង Impact Hub Phnom Penh បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) លើកម្មវិធីសិក្សា SmartStart Unipreneur Learning Platform នៅខែធ្នូ ឆ្នាំ២០២១ ជាមួយសាកលវិទ្យាល័យចំនួន ១០សាកលវិទ្យាល័យ នៅប្រទេសកម្ពុជា ដើម្បីបង្កើតវគ្គសិក្សាដែលផ្តល់ឱ្យនិស្សិតសាកលវិទ្យាល័យ នូវផ្នត់គំនិតសហគ្រិនភាព និងសមត្ថភាពផ្នែកបច្ចេកទេស រួមទាំងជំនាញប្រើប្រាស់សំខាន់ៗ ផ្នែកបច្ចេកវិទ្យាដែលពាក់ព័ន្ធទៅនឹងទីផ្សារកម្ពុជា។
 
កម្មវិធី SmartStart ULP ត្រូវបានកំពុងដាក់អនុវត្ត នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សាកលវិទ្យាល័យពុទ្ធិសាស្ត្រ សាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សាកលវិទ្យាល័យបៀលប្រាយភ្នំពេញ និងសៀមរាប សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា បាត់ដំបង សាកលវិទ្យាល័យអង្គរ សាកលវិទ្យាល័យស្វាយរៀង និងសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា។ 
 
សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗ អំពីវគ្គសិស្សា SmartStart Unipreneur Platform សូមតាមដានទំព័រFacebook របស់ Smart for Cambodia នៅ http://facebook.com/smartforcambodiaឫចូលទៅកាន់ http://www.smartstart.com.kh/
 
អំពីក្រុមហ៊ុន Smart 
ក្រុមហ៊ុន Smart Axiata Co., Ltd. ជា ប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុខគេ ក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្ន ក្រុមហ៊ុន បាននិងកំពុងបម្រើអតិថិជន ចំនួន ៧.៥ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា  “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាង គេបង្អស់មួយ ក្នុងទ្វីបអាស៊ី។
 
ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័ត ដែលមានភាពឈានមុខគេបង្អស់ ផ្នែកសេវាបច្ចេកវិទ្យា ទំនើប ទាន់សម័យ ក្នុងព្រះរាជាណាចក្រម្ពុកជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យា ជំនាន់ ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង4G LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជា ដោយបង្ហាញពីភាពជាអ្នកដឹកនាំ ផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់ នូវបច្ចេកវិទ្យាទូរស័ព្ទចល័ត ដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង 3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។  Smart បាន និងកំពុងផ្តល់សេវាគ្របដណ្តប់ ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។


 
ក្រុមហ៊ុន ក៏កំពុងបម្លែងខ្លួនយ៉ាងសកម្ម ទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវ សេវាកម្ម និងកម្មវិធីកម្សាន្ត លក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួម បញ្ចូលភាពជាដៃគូ ជាមួយភាគីអន្តរជាតិនានា ដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និងក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រង ជីវិតឆ្លាតវៃសេវា SmartP ay សេវា Pleng by Smart សេវា Pi Pay និង សេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យ ក្លាយជាក្រុមហ៊ុន លេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគម នាគមន៍ ដែលទទួលបានកី្ដស្រលាញ់ ពេញចិត្តបំផុត នៅព្រះរាជាណាចក្រកម្ពុជា នៅត្រឹមឆ្នាំ ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់ លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានា សម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
 
ក្រុមហ៊ុន Smart មានបុគ្គលិក និយោជិត សរុបជាង ១ ០០០នាក់ ក្នុងនោះរួមបញ្ចូលទាំង និយោជិត ក្នុងស្រុក និងនិយោជិតបរទេស ដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេច បេសកកម្មរួមគ្នា ក្នុង ការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក!
 
-ចប់-
ក្រុមហ៊ុន Smart Axiata Co., Ltd.
No. 464A, មហា វិថី ព្រះ មុនីវង្ស, ទន្លេ បាសាក់, ខណ្ឌ ចំការមន, ភ្នំពេញ, កម្ពុជា
ទូរស័ព្ទ: +855 10 201 000
www.smart.com.kh
 
 
សម្រាប់ ព័ត៌មាន បន្ថែម សូម ទាក់ទ ង
កញ្ញា  កែវ ព្រីយ៉ានិត្យ
ទូរស័ព្ទ៖ +855 10 202 157
អ៊ីម៉ែល៖   [email protected]
 
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com