ពីនេះ ពីនោះ
«ប្រពាស» ក៏មានន័យថា ចេញឃ្លាតចាក​លំនៅ​ប្រក្រតី ដូច «ប្រពាត» ដែរ
24, Apr 2022 , 7:29 am        
រូបភាព
«ប្រពាត» ឬ «ប្រពាស» មានន័យ​ដូចគ្នា​ថា ចេញឃ្លាតចាក​លំនៅ​ប្រក្រតី។ ពាក្យ​នេះ ជាទូទៅ​ប្រើ​ចំពោះ​តែរាជសព្ទប៉ុណ្ណោះ។​ ស្ដេចចេញប្រពាតព្រៃ គឺស្ដេចចេញទៅក្រសាលព្រៃ កម្សាន្ដព្រះរាជហឫទ័យ។
 
ពាក្យប្រពាត ឬ ប្រពាស ក្លាយចេញពីភាសា​សំសង្ក្រឹត «ប្រវាស» និង​ភាសាបាលី «បវាស»។ ​ផ្អែក​តាមន័យ​ក្លាយនេះ ​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​លើកឡើង​ថា «ប្រពាស» ជាពាក្យ​ដែលគួរប្រើ​ ដោយ​សា​រវាត្រឹមត្រង់​តាមប្រភព​របស់ពាក្យ។ ស្តេចទ្រង់ប្រពាសព្រៃ។ ស្ដេចទ្រង់យាងចេញប្រពាសអស់ទាំងពួករាស្ដ្រ រទាសហែហមក្នុងព្រៃ។
 
ទោះបីជាយ៉ាងណាក៏ដោយ ការប្រើពាក្យ «ប្រពាត» ក៏មិន​ខុស​នោះដែរ ព្រោះវាជាការប្រើ​តាមទម្លាប់៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com