កីឡាជាតិ
ជាតិ
ស៊ីហ្គេម៖ ឃុន បូរ៉ា ឡើងទៅកាន់វគ្គមេដាយសំរឹទ្ធ ខណៈពីររូបទៀតធ្លាក់ត្រឹមវគ្គជម្រុះ
18, May 2022 , 3:58 pm        
រូបភាព
រូបភាព កីឡាករ ឃុន បូរ៉ា(ក្រហម) ប្រកួតជាមួយ ម៉ាឡេស៊ី(ខៀវ) (ប្រភព ប្រដាល់ស៊ីហ្គេម២០២២)
រូបភាព កីឡាករ ឃុន បូរ៉ា(ក្រហម) ប្រកួតជាមួយ ម៉ាឡេស៊ី(ខៀវ) (ប្រភព ប្រដាល់ស៊ីហ្គេម២០២២)
ដោយ៖ហៀក ឆក

ក្រោយបញ្ចប់បេសកកម្មនៅលើសង្វៀន Vinh Phuc Gymnasium កីឡាករ ឃុន បូរ៉ា បានឡើងទៅកាន់វគ្គមេដាយសំរឹទ្ធ ខណៈពីរូរបទៀតត្រូវធ្លាក់ត្រឹមវគ្គជម្រុះ ក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេមលើកទី៣១ នាថ្ងៃទី១៨ ឧសភា។

ការប្រកួតកីឡាលើវិញ្ញាសា ប្រដាល់គុនខ្មែរ( Mouy) នាសង្វៀន Vinh Phuc Gymnasium កីឡាករកម្ពុជា ឃុន បូរ៉ា បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ស្ថិតក្នុងតំបន់មេដាយសំរឹទ្ធ ក្រោយយកឈ្នះកីឡាករ ម៉ាឡេស៊ី Kabilan Jelevan AL Thagar ដោយពិន្ទុ ៣-០ លើប្រភេទទម្ងន់ ៦០ គីឡូក្រាម កាលពីវេលាម៉ោង ៣ ​៖៣០នាទី។
 
ក្រោយឈ្នះការប្រកួតនេះ ឃុន បូរ៉ា ត្រូវរងចាំកីឡាករ ឡាវ ឬ ថៃ ដែលនឹងត្រូវឡើងមកជួប បូរ៉ា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងប្រជែងទៅវគ្គផ្តាច់ព្រ័ត្រ ដណ្តើមមេដាយមាស ក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេមលើកទី៣១ នាប្រទេសវៀតណាម។
 
ចំណែក កីឡាការិនីកម្ពុជា ឆា ចាន់់ដេង ត្រូវធ្លាក់ត្រឹមវគ្គជម្រុះ ក្រោយចាញ់ ថៃ Kullanat Aonok ដោយពិន្ទុ ប្រកួតលើវិញ្ញាសា ប្រដាល់គុនខ្មែរ (Mouy)ក្នុងប្រភេទទំងន់ ៤៨ គីឡូក្រាម។
សម្រាប់គូទី៣ កីឡាករ សុខ រិទ្ធិ ក៏ត្រូវហាលអាវត្រឹមវគ្គជម្រុះនេះដែរ ក្រោយចាញ់កីឡាករ វៀតណាម Huynh Hoang Phi ដោយពិន្ទុ លើប្រភេទទម្ងន់ ៥៩គីឡូក្រាម៕
 
 

Tag:
 ប្រដាល់
 ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com