ជាតិ
ព្រំដែន
សម្តេច ហ៊ុន សែន៖«ខ្ញុំ គ្មានសិទ្ធិយកដីខ្មែរសូម្បី១មីលីម៉ែត្រ ឲ្យប្រទេសណាទេ»
22, May 2022 , 4:59 pm        
រូបភាព
សម្តេច ហ៊ុន សែន ថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរក្នុងទីក្រុងដាវ៉ូស ប្រទេសស្វីស នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។ រូបពីវីដេអូរបស់ទទក
សម្តេច ហ៊ុន សែន ថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរក្នុងទីក្រុងដាវ៉ូស ប្រទេសស្វីស នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។ រូបពីវីដេអូរបស់ទទក
ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ លើទឹកដីប្រទេសស្វីស កាលលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអត្ថាធិប្បាយអំពីសុក្រឹតភាពក្នុងការបោះបង្គោលព្រំដែនរវាងភាគីកម្ពុជា ជាមួយភាគីវៀតណាម។ ការអត្ថាធិប្បាយរបស់មេដឹកនាំកម្ពុជានាពេលនេះ ជាការបញ្ជាក់ជាថ្មីថា កម្ពុជា ពុំបានបាត់ដីបន្តិចទៅខាងវៀតណាមឡើយ។ 



ប្រមុខរដ្ឋាភិបាលក្ពុជា ថ្លែងដូច្នេះថា៖«ខ្ញុំ គ្មានសិទ្ធិយកដីខ្មែរសូម្បី១មីលីម៉ែត្រ ឲ្យប្រទេសណាទេ។ បើដីក្នុងស្រុកខ្មែរ ជាដីចម្ការរបស់ខ្ញុំ ឬដីភូមិរបស់ខ្ញុំ ខ្ញុំ អាចកាត់ឲ្យបាន ព្រោះអាហ្នឹងជាកម្មសិទ្ធិរបស់ខ្ញុំ តែសម្រាប់ប្រទេសនិងប្រទេស អត់ទេ»។  

មេដឹកនាំកម្ពុជា បន្តថា៖«បើគង់តែឲ្យដី [ទៅ] គេដដែល ចាំបាច់ទៅចរចា ធ្វើអី? ម្តេចក៏មិនឲ្យគេតែម្តងទៅ? គេ ទារត្រឹមណា ឲ្យគេប៉ុនហ្នឹងទៅ ចាំបាច់ ទៅចរចាធ្វើខ្មោចអីទៀត។ [...] និយាយឲ្យវាយុត្តិធម៌មើល! បើគង់តែថា យើង ចំណុះគេ គេទារប៉ុន្មាន ឲ្យគេប៉ុនហ្នឹងទៅ វា ចប់រឿងហើយ»។  

សំឡេងរបស់សម្តេច ហ៊ុន សែន


 
ថ្នាក់ដឹកនាំកម្ពុជា ទៅកាន់ប្រទេសស្វីស ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។  
 
សូមបញ្ជាក់ថា ថ្មីៗ កម្ពុជា និងវៀតណាម ទើបនឹងបោះបង្គោលព្រំដែនជាមួយគ្នាបាន៦ភាគរយបន្ថែមទៀត ដែលធ្វើឲ្យការបោះបង្គោលព្រំដែននៃប្រទេសទាំង២ សម្រេចបាន៩០ភាគរយហើយ ដោយនៅសល់តែ១០ភាគរយទៀតប៉ុណ្ណោះ៕ 
 

Tag:
 ហ៊ុន សែន
  កម្ពុជា-វៀតណាម
  ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com