កំពូលរថយន្ត SUV សេរីថ្មីដែលជាម៉ូដែលជំនាន់ទី3 របស់ត្រកូល Range Rover បានបង្ហាញខ្លួនជាផ្លូវការហើយកាលពីថ្ងៃពុធ ទី11 ខែឧសភា ថ្មីៗនេះនៅទីក្រុងឡុងដ៏ ចក្រភពអង់គ្លេសដែលការផ្សាយផ្ទាល់ជាផ្លូវការក៏បានបង្ហាញនៅលើបណ្ដាញយូធូប និងហ្វេសប៊ុកផ្លូវការរបស់ Land Rover ផងដែរ។
សម្រាប់អតិថិជនដែលនិយមនិងស្រលាញ់រថយន្តម៉ាក Land Rover ប្រាកដជាបានជ្រាបហើយថា តើRange Rover Sport បានធ្វើអោយពិភពលោកភ្ញាក់ផ្អើលម្ដងហើយដោយបានបញ្ចប់ការប្រជែងជាបន្តបន្ទាប់៖ ការបើកបរឡើងភ្នំដែលបង្កើតកំណត់ត្រានៅ Pikes Peak និងការបើកបរឡើងកាំជណ្ដើរចំនួន 999កាំ ទៅកាន់ Heaven's Gate ក្នុងប្រទេសចិនក្នុងឆ្នាំ 2018។
ចំពោះម៉ូដែលថ្មីនេះ The New Range Rover Sport ត្រូវបានផលិតឡើងវិញដោយការរួមបញ្ចូលគ្នានូវ សមត្ថភាពបើកបរនៅលើផ្លូវដែលមិនមានគូប្រៀប បច្ចេកវិទ្យាឌីជីថលថ្មី និងសំណង់តួរថយន្តដ៏ទំនើប។ផ្ទៃខាងក្នុងនិងខាងក្រៅនៃរថយន្តត្រូវបានផលិតចេញពីវត្ថុធាតុដើមល្អបំផុត បំពាក់នូវមុខងារពិសេសៗសម្រាប់ការកំណត់បញ្ជាលើការបើកបរប្រកបដោយភាពទាក់ទាញ។
កាន់តែពិសេសក្រុមហ៊ុន Jaguar Land Rover Cambodia ចាប់ផ្ដើមបើកទទួលការកម្ម៉ង់ហើយសម្រាប់ រថយន្ត The New Range Rover Sport ចាប់ពីថ្ងៃនេះតទៅហើយ។
សូមអញ្ជើញអស់លោកអ្នកទស្សនានូវរូបរាងជាផ្លូវការរបស់កំពូលរថយន្ត The New Range Rover Sport សេរីថ្មីនេះ រួមជាមួួយនឹងសមត្ថភាពក្នុងការបើកបរដ៏អស្ចារ្យនៅលើដងផ្លូវដែលពោរពេញទៅដោយគ្រោះថ្នាក់ (Spillway)។