កីឡាអន្តរជាតិ
អន្តរជាតិ
Glazer អះអាងថា Man United ក្រោមការដឹកនាំលោក Erik Ten Hag នឹងធ្វើការងារអស្ចារ្យបំផុត 24, May 2022 , 3:02 pm
× ក្លិប Manchester United ស្ថិតក្រោមការគ្រប់គ្រងពីសំណាក់លោក Erik ten Hag នឹងមានភាពល្អអស្ចារ្យឡើងវិញ។ នេះបើតាមការលើកឡើងរបស់លោក Avram Glazer ថ្ងៃទី២៣ ខែឧសភា។
លោក Ten Hag ត្រូវបានក្លិបបិសាចក្រហមតែងតាំងជាអ្នកចាត់ការថ្មី ដោយជំនួសគ្រូបង្វឹកបណ្តោះអាសន្នលោក Ralf Rangnick ដែលដឹកនាំបានត្រឹម៦ខែ។ អតីតគ្រូបង្វឹកក្រុម Ajax Amsterdam ក៏បានបង្ហាញខ្លួនក្នុងជំនួប Man United ចាញ់ Crystal Palace លទ្ធផល ១-០ នាជំនួបចុងក្រោយ Premier League។
ក្រុម Man United ចាប់តាំងពីការចាកចេញរបស់លោក Sir Alex Ferguson រដូវកាល ២០១២-១៣ មកដល់ ២០២១-២២ ក្រុមមិនដែលឈ្នះ Premier league ម្តងឡើយ។ បិសាចក្រហមធ្លាប់ប្រជែងបានត្រឹមចំណាត់ថ្នាក់លេខ ២ មួយលើកដោយកាលនោះស្ថិតក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer រដូវកាល ២០២០-២១។
ទោះជាយ៉ាងនេះក្តីលោក Avram Glazer បាននិយាយប្រាប់ទៅកាន់ទូរទស្សន៍ Sky sports ថា ការជ្រើសរើសលោក Ten Hag ជាជម្រើសដ៏ត្រឹមត្រូវបំផុតសម្រាប់ក្លិប ហើយក្លិបនឹងចំណាយប្រាក់លើកីឡាករថ្មីបន្ថែម។
«យើងដឹងថាគាត់ (Erik ten Hag) នឹងធ្វើការងារនេះបានល្អនិងអស្ចារ្យបំផុត នេះជាហេតុផលដែលយើងជ្រើសរើសគាត់។យើងនឹងចំណាយប្រាក់ទិញកីឡាករថ្មីៗបន្ថែមទៀតសម្រាប់លោក Ten Hag ទោះមានការរិះគន់ពីអ្នកគាំទ្រក្តី។»។លោក Avram Glazer និយាយបែបនេះ។
យ៉ាងណាមិញលោក Avram ជាមនុស្សម្នាក់ក្នុងចំណោមគ្រួសារ Glazer ក៏បានបង្ហាញអារម្មណ៍ខកចិត្ត ទាក់ទងនឹងចំណាត់ថ្នាក់ក្រុមរដូវកាលនេះ ហើយលោកក៏សន្យានឹងធ្វើគ្រប់យ៉ាង ដើម្បីជួយក្លិបឱ្យល្អប្រសើឡើងវិញ៕
Tag:
Glazer Family
Erik ten Hag
Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com