កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធានក្លិប PSG ថា ប្រធាន La Liga ខ្លាច Ligue 1 ល្អជាង
25, May 2022 , 8:29 am        
រូបភាព
លោក Nasser Al-Khelaifi ប្រធានក្លិប Paris Saint Germain ថ្ងៃទី២៣ ​ខែឧសភា និយាយថា ប្រធានក្របខណ្ឌលីគកំពូលអេស្ប៉ាញ La Liga លោក Javier Tebas ភ័យខ្លាចលីគកំពូលបារាំងមានសមត្ថភាពល្អជាង។


អ្នកមានបារាំង PSG ទើបបន្តកិច្ចព្រមព្រៀងជាមួយកីឡាករវ័យក្មេង Kylian Mbappe បើទោះជាកន្លងមកជួបបញ្ហាហិរញ្ញវត្ថុក្ដី។ ការណ៍នេះ ធ្វើឱ្យប្រធានលីគកំពូលអេស្ប៉ាញ លោក Javier Tebas រិះគន់ខ្លាំង។ 
 
តបនឹងពាក្យរិះគន់នេះ​ ប្រធានក្លិបអ្នកមានបារាំង លោក Al-Khelaifi វាយបកថា លោក Tebas ភ័យខ្លាច Ligue 1 មានភាពល្អប្រសើជាង La Liga។
 
«ខ្ញុំគិតថាប្រធានក្របខណ្ឌ Ligue 1 អាចនឹងឆ្លើយសំណួរនេះបាន។​ នេះប្រហែលជាគាត់ភ័យខ្លាច Ligue 1 ល្អប្រសើជាង La Liga មើលទៅ។ នេះជារឿងល្អសម្រាប់យើង ហើយ La Liga គឺមិនដូចកាលពី៣ឬ៤ឆ្នាំមុនឡើយ។ ខ្ញុំគោរពដល់ក្លិបទាំងអស់ ប៉ុន្តែក្លិបយើងត្រូវការការគោរពត្រលប់មកវិញដែរ។»។ លោក Al-Khelaifi និយាយក្នុងសន្និសីទកាសែតថ្ងៃទី២៣ ខែឧសភា។
 
កាលពីថ្ងៃទី២២ ខែឧសភា ក្របខណ្ឌ La Liga បានបង្ហើបថា ខ្លួនបានដាក់ពាក្យប្តឹងទៅកាន់ UEFA ប្រឆាំងនឹងក្រុម PSG ព្រោះពួកគេយល់ថាការបន្តកិច្ចសន្យាថ្មីរបស់ Mbappe បំពានលើច្បាប់ហិរញ្ញវត្ថុរបស់ UEFA៕
 
 

Tag:
 Nasser Al-Khelaifi
  PSG
  La Liga
© រក្សាសិទ្ធិដោយ thmeythmey.com