កីឡាអន្តរជាតិ
អន្តរជាតិ
Mane ថា នៅ ឬចាកចេញពី Liverpool គឺអាស្រ័យ​លើពលរដ្ឋសេណេហ្គាល់
04, Jun 2022 , 5:29 pm        
រូបភាព
ខ្សែប្រយុទ្ធ SadioMane ថ្ងៃទី៤ ខែមិថុនា និយាយថារូបគេនឹងធ្វើតាមបំណងរបស់ប្រជាពលរដ្ឋ​សេណេហ្គាល់ក្នុងការសម្រេចចិត្តលើអនាគតស្នាក់នៅLiverpool ឬក៏ចាកចេញ។
ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំក្នុងពេលថ្មីៗនេះត្រូវបានគេរាយការណ៍ថាអាចផ្លាស់ទៅក្លិប ​Bayern Munich ក្រោយពេលហង្សក្រហមប្រកួតចាញ់Real Madrid នា Champions League ផ្តាច់ព្រ័ត្រកាលពីសប្តាហ៍មុន។
 
Mane នៅសល់កុងត្រារយៈពេល១ឆ្នាំជាមួយLiverpool ហើយកីឡាកររូបនេះក៏ធ្លាប់បាននិយាយថារូបគេនឹងនិយាយថារឿងអនាគតក្រោយការប្រកួតវគ្គផ្តាច់ព័្រត្រចប់។និយាយក្នុងសន្និសីទកាសែតនាថ្ងៃទី៣អំឡុងកតព្វកិច្ចជួយជម្រើសជាតិសេណេហ្គាល់ Mane បាននិយាយថាអនាគតគេអាចនិងឃ្លាតឆ្ងាយពីក្លិបនៅក្របខណ្ឌPremier League។
 
«ខ្ញុំបានមើលមតិនៅលើបណ្តាញសង្គមតើវាមិនមែន ៦០ ឬ៧០ភាគរយនៃប្រជាជនសេណេហ្គាល់ចង់ឱ្យខ្ញុំចាកចេញពី Liverpool ទេ? ខ្ញុំនឹងធ្វើអ្វីទៅតាមអ្វីដែលពួកគេចង់បានយើងនឹងឃើញក្នុងពេលឆាប់ៗ។ អនាគតវានឹងបកស្រាយប្រាប់យើងទាំងអស់។»។Mane បាននិយាយបែបនេះ។

រដូវកាល ២០២១​-២២ នេះខ្សែប្រយុទ្ធសញ្ជាតិសេណេហ្គាល់រូបនេះបង្ហាញខ្លួនចំនួន ៥១ប្រកួតសម្រាប់ Liverpoolហើយរកបាន២៣គ្រាប់ និងបញ្ជូនបាល់២គ្រាប់ឱ្យមិត្តរួមក្រុម។
 
ចាប់តាំងចូលរួមជាមួយហង្សក្រហមឆ្នាំ ២០១៦ មក Mane រកគ្រាប់បាល់ ៩០គ្រាប់ហើយក៏បានជួយក្រុមស្ថិតនៅតំបន់ Merseyside មួយនេះឈ្នះពានPremier League, Champions League, FA Cup, EFL Cup, FIFA ClubWorld Cup និង UEFA Super Cup៕ 
 
 

Tag:
 Sadio Mane
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com