អន្តរជាតិ
ជិត១១ពាន់លាន! Baby Shark ជាវីដេអូ​មាន​ការចូលទស្សនាច្រើនជាងគេលើ Youtube
25, Jun 2022 , 9:59 am        
រូបភាព
ដោយ: ធីតា
វីដេអូចម្រៀងកុមារ «Baby Shark Dance» របស់​ក្រុមហ៊ុន​អប់រំកម្សាន្តកូរ៉េខាងត្បូង Pinkfong ជាវីដេអូដែលមាន​ការចូល​ទស្សនា​ច្រើន​ជាងគេ​បំផុត​នៅ​លើ​ Youtube ដោយបច្ចុប្បន្ន​មាន​ជិត១១ពាន់លាន (Views)។ នេះបើគិត​ត្រឹម​ថ្ងៃទី២៥ ខែ​មិថុនា ឆ្នាំ​២០២២។
 
 
«Baby Shark» ជាវីដេអូសម្រាប់​កុមារ​ដែលមាន​ការ​ច្រៀង និង​សម្តែងកាយវិការត្រាប់តាមត្រីឆ្លាម។ កាលពីឆ្នាំ២០០៧ ចម្រៀងដែលមាន​ចំណង​ជើងថា «Baby Shark» មាន​ការ​កត់​ត្រា​ក្នុង​សៀវភៅ​តន្ត្រីមួយ​របស់អាម៉េរិក ដោយបញ្ជាក់ថា បង្កើតឡើងនៅ​ដើមសតវត្សរ៍ទី២០។ មាន​ការជជែក​វែក​ញែកជាច្រើន​ផង​ដែរនៅ​លើ​បណ្តាញអ៊ីនធ័រណិតទាក់ទង​នឹងប្រភព​នៃ​បទចម្រៀងនេះ ប៉ុន្តែ​ភាពល្បីល្បាញ​របស់​វា គឺកើតឡើង​ក្រោយពេល​ដែល​ក្រុមហ៊ុន Pinkfong ផលិត​ជាវីដេអូបង្ហោះនៅលើ Youtube។
 
 
 
មាន​មូលដ្ឋាន​នៅ​ក្រុងសេអ៊ូល ក្រុមហ៊ុន Pinkfong បាន​បង្ហោះវីដេអូ «Baby Shark Dance» (របាំកូនឆ្លាម) នៅ​ឆ្នាំ២០១៦។ ឈាន​ដល់ខែ​វិច្ឆិកា ឆ្នាំ២០២០ វីដេអូនេះ ក្លាយជាម្ចាស់កំណត់ត្រាដែលមាន​ការចូល​ទស្សនា​រហូត​ដល់ជាង​៧ពាន់លាន​ដង ហើយទទួលបាន​កំណត់ត្រា​ថ្មី​បន្ថែមទៀត​នៅ​ខែ​មករា ឆ្នាំ២០២២ ជាវីដេអូដំបូងដែល​ឈាន​ដល់ការទស្សនាចំនួន​១០ពាន់​លាន​ដង។ គិត​មក​ដល់​ចុងខែមិថុនា ចំនួន​បាន​ឡើង​ដល់ជិត​១១ពាន់លាន។
 
ក្មេងៗតំបន់អាស៊ី ក្នុងនោះមាន​កម្ពុជាផងដែរ ចូលចិត្តយ៉ាងខ្លាំងចំពោះបទចម្រៀងនេះ ហើយ​តារាល្បីៗជាច្រើន​នៅលើពិភពលោក ក៏នាំគ្នា​ច្រៀង​ត្រាប់តាមកាយ​វិការកុមារ Baby Shark ផងដែរ។
 
វីដេអូ Youtube ផ្សេងទៀតដែល​ទាក់ទាញ​ការចូលទស្សនា​ក្នុងខ្ទង់ពាន់លានដង មានដូចជាចម្រៀង Despacito (Luis Fonsi ft. Daddy) Yankee, Shape of You (Ed Sheeran), See You Again (Wiz Khalifa ft. Charlie Puth), Masha and Bear Recipe for Disaster (Get Movies), UpTown Funk (Mark Ronson ft. Bruno Mars), Gangnam Style (Psy), Sugar (Maroon 5), Sorry (Justin Bieber) និង Maroon 5 (Sugar)។
 
 
វីដេអូដែល​ស្ថិតក្នុងចំណោម Top 20 នៃការចូល​ទស្សនាខ្ទង់ពាន​លាន​ដង រួមមាន Roar (Katy Perry), Thinking Out Loud (Ed Sheeran), OneRepublic (Counting Stars), Shake it Off (Taylor Swift), Enrique Iglesias- Bailando ft. Descember Bueno (Gente De Zona) Major Lazer & DJ Snake (Lean On ft. MØ), Katy Perry (Dark Horse ft. Juicy J) Faded (Alan Walker), Let Her Go (Passenger) និង Mi Gente-J Balvin (Willy William)៕ 
 

Tag:
 Youtube
© រក្សាសិទ្ធិដោយ thmeythmey.com