កីឡាអន្តរជាតិ
ជាតិ
Li Na បំបាក់ Dominika ដើម្បីលើកពាន Australian Open 25, Jan 2014 , 11:23 pm
× កីឡាការិនីវាយកូនបាល់សញ្ជាតិចិន Li Nag បានឈ្នះពានរង្វាន់ Grand Slam លើកទីពីរក្នុងអាជីពរបស់ខ្លួន បន្ទាប់នាងបានប្រកួតឈ្នះកីឡាការិនីស្លូវ៉ាគី Dominika Cibulkova នាការប្រកួតផ្តាច់ព្រ័ត្រ Australian Open នៅទីលាន Rod Laver Arena ទីក្រុងមែលប៊ន នាថ្ងៃសៅរ៍ ទី២៥ ខែមករា ឆ្នាំ២០១៤។
នៅក្នុងសិតទីមួយ Li Na ដែលមានចំណាត់ថ្នាក់លេខ៤ប្រចាំព្រឹត្តិការណ៍ មានការប្រកួតដ៏តឹងតែងជាមួយកីឡាការិនី Dominika លេខ២០ប្រចាំព្រឹត្តិការណ៍ ជាមួយនឹងការយកឈ្នះក្នុងលទ្ធ ផល ៧-៦ ហើយសិតបន្ទាប់ឈ្នះ ៧-៣ និង៦-០។
នេះជាលើកទីបីហើយដែល Li Na ចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រ Australian Open ហើយនេះក៏ជាពានរង្វាន់ Grand Slam លើកទីពីរផងដែររបស់កីឡាការិនីវ័យ៣១ឆ្នាំរូបនេះ បានពីបានឈ្នះ French Open កាលពីឆ្នាំ២០១១៕
© រក្សាសិទ្ធិដោយ thmeythmey.com