ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ហេតុផល ៥​យ៉ាង​ដែល​នាំ​ឲ្យ​ស្ត្រី​មិន​អាច​មាន​កូន​បាន
16, Jul 2022 , 6:59 am        
រូបភាព
​អ្នក​ទំនងជា​មិន​ដឹង​ទេ​ថា​ហេតុអ្វី​បានជា​ខ្លួនឯង​មិន​អាច​មាន​កូន​បាន​។ ការ​មាន​អាយុ​ចាប់ពី ៣០​ឆ្នាំ​ឡើង​ទៅ​ក៏​ជា​ហេតុផល​មួយ​នាំ​ឲ្យ​គ្មាន​កូន​បាន​ដែរ​។ បើសិន​ជា​អ្នក​មាន​អាយុ​ចាប់ពី ៣៥​ឆ្នាំ​ឡើង​ទៅ ហើយ​ក៏​កំពុងតែ​ព្យាយាម​យក​កូន​ក្នុង​រយៈពេល​ច្រើនជាង​មួយឆ្នាំ ហើយ​មិន​បាន​សម្រេច​នោះ យក​ល្អ​គួរតែ​ទៅ​ពិគ្រោះ​ជាមួយ​អ្នកជំនាញ​ខាង​បន្ត​ពូជ​ហើយ​។


ខាងក្រោម​នះ​គឺជា​ហេតុផល​ដែល​កើតមាន​ជា​ញឹកញាប់​ដែល​ធ្វើឲ្យ​អ្នក​មិន​អាច​មាន​កូន​បាន​។​រដូវ​មក​មិន​ធម្មតា​
 
​ការ​មក​រដូវ​មិនធម្មតា ឬ​មិន​ទៀងទាត់​គឺជា​សញ្ញា​មួយ​ដែល​អាច​បញ្ជាក់​ថា​ស្ត្រី​មិន​អាច​មាន​កូន​បាន​។ វដ្ត​រដូវ​ដែល​មាន​រយៈពេល​យូរពេក (​ចាប់ពី ៣៥​ថ្ងៃ​ឡើង​ទៅ​) ឬ​លឿន​ពេក (​ចាប់ពី ២១​ថ្ងៃ​ចុះក្រោម​) អាច​បញ្ជាក់​អំពី​បញ្ហា​ជា​ច្រើន​ជាមួយនឹង​ការ​ជ្រុះ​អូវុល​បាន​។
 
​បញ្ហា​ជំងឺ​
​មាន​បញ្ហា​ជំងឺ​ច្រើនណាស់​ដែល​អាច​កាត់បន្ថយ​ឱកាស​នៃ​ការ​មាន​កូន​បាន​ដូច​ជា ជំងឺ Endometriosis ជំងឺ​ពង​គីស​ច្រើន​ក្នុង​ក្រពេញ​អូ​វ៉ែ និង​ការស្ទះ​បំពង់​ដៃ​ស្បូន​ជាដើម​។ ករណី​ជំងឺ Endometriosis មានន័យ​ថា មាន​ការលូតលាស់​ជញ្ជាំង​អង់ដូម៉ែត​នៅ​ខាងក្រៅ​ស្បូន ដែល​ជាហេតុ​នាំ​ឲ្យ​ឈឺចាប់​ពេល​មក​រដូវ​។ ចំពោះ​ជំងឺ​ពង​គីស​ច្រើន​ក្នុង​ក្រពេញ​អូវ៉ែ​វិញ នឹង​ធ្វើឲ្យ​មានអ​តុល្យភាព​អ័រម៉ូន និង​បង្ក​ឲ្យ​គ្មាន​ការ​ជ្រុះ​អូ​វូ​ល​បាន​។ ចំពោះ​ការស្ទះ​បំពង់​ដៃ​ស្បូន​វិញ​គឺជា​ហេតុផល​ដំបូង​នៃ​ការ​គ្មាន​កូន​របស់​ស្ត្រី​ដែរ ព្រោះ​វា​មិន​អាច​ជួយ​បញ្ជូន​មេ​ជីវិត​ឈ្មោល​ទៅ​ជួប​មេ​ជីវិត​ញី​បាន​។​ជំងឺ​រលាក​អាង​ត្រគាក​មាន​ការបង្ក​រោគ​ច្រើនណាស់​ដែល​បង្កឡើង​ដោយ​ជំងឺ​កាមរោគ ហើយក៏​ប៉ះពាល់​ដល់​សរីរាង្គ​ប្រដាប់​បន្ត​ពូជ​របស់​ស្ត្រី និង​លទ្ធភាព​មាន​កូន​របស់​នាង​ដែរ​។ វា​អាច​នាំឲ្យ​មាន​ការខុចខា​តដល់​ក្រពេញ​អូវ៉ែ ស្បូន បំពង់​ដៃ​ស្បូន និង​សរីរាង្គ​បន្ត​ពូជ​ស្ត្រី​បាន​។ យក​ល្អ​គួរតែ​ធ្វើតេស្ត​រក​មើល​ជំងឺ​ទាំងនេះ​សិន​បើសិន​ជា​អ្នក​ធ្លាប់​រួមភេទ​ដោយ​មិន​បាន​ការពារ ឬ​ធ្លាប់មាន​រោគសញ្ញា​មិនធម្មតា​ដូចជា នោម​ឈឺ ឬ​ឈឺ​ក្នុង​ព​លេ​រួមភេទ រមាស់ ឬ​ក្រហាយៗ​នៅ​ប្រដាប់ភេទ​។
 
ក្រពេញ​អីរ៉ូ​អ៊ីត​ធ្វើការ​មិន​ត្រឹមត្រូវ​
​ស្ត្រី​ប្រហែល ៧០​ភាគរយ​ដែល​មាន​បញ្ហា​ឆាប់​អស់​រដូវ​គឺ​មាន​បញ្ហា​នៅ​ក្រពេញ​ទី​រ៉ូ​អ៊ីត ហើយ​អាច​ឲ្យ​គ្មាន​កូន​បាន​ដែរ​។ ចាប់តាំងពី​អ័រម៉ូន​ទី​រ៉ូ​អ៊ីតជា​អ្នកសម្របសម្រួល​ដល់​មុខងារ​កោសិកាមក មុខងារ​ក្រ​ពេញទី​រ៉ូ​អ៊ី​តដែល​មិន​ធម្មតា​គឺ​ប៉ះពាល់​ដល់​ការ​ជ្រុះ​អូ​វ៉ុល និង​ការ​មាន​កូន​របស់​ស្ត្រី​តែម្តង​។ ដូច្នេះ​ចូរ​ធ្វើការ​ពិនិត្យ​ទៅលើ​ក្រ​ពេញ​មួយ​នេះ​ផង​ខណៈពេល​ដែល​អ្នក​រៀប​គម្រោង​យកកូន​។
 
អាយុ
​ស្ត្រី​កើតមក​គឺ​មាន​ចំនួន​មេ​ជីវិត​ឈ្មោល​ជាក់លាក់​មួយ ហើយ​ការថយចុះ​របស់​មេ​ជីវិត​នេះ​គឺជា​ហេតុផល​មួយ​ដែល​ធ្វើឲ្យ​គ្រូពេទ្យ​ទាំងឡាយ​បង្ខំ​ឲ្យ​ស្ត្រី​យក​កូន​ឲ្យបាន​លឿន ព្រោះ​កាលណា​ស្ត្រី​អាយុ​កាន់តែច្រើន វា​កាន់តែ​ពិបាក​ក្នុង​ការ​យក​កូន​តាមបែប​ធម្មជាតិ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com